កានតែក្តៅ!ករុណា ពេជ្រ អះអាងមិនញញើតមាត់ថា «ខ្ញុំក៏ស៊ូចូលគុក ឱ្យតែការពិត»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាពចម្រូងចម្រាសរវាងតារាចម្រៀង ខេម និង ផលិតកម្មថោន ហាក់នៅតែមិនទាន់រកវិធីដោះស្រាយល្អជាក់លាក់ណាមួយប្រកាសឱ្យសាធារណជនបានជ្រាបនៅឡើយ ដោយកាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅ ផេកផ្លូវការរបស់ផលិតកម្មថោន បានប្រកាសបដិសេធសាររបស់ ខេម ទាំងស្រុង ព្រមទាំងឱ្យ ខេម លុបផុសរបស់ខ្លួនចោលជាបន្ទាន់ និង ចេញមុខសូមទោស ថោន ជាសាធារណៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវមួយនេះកាន់តែជាប់ជំពាក់កាន់តែច្រើន បន្ទាប់ពីតារាចម្រៀង ខេម បានបង្ហោះសារថ្មីមួយទៀតក្នុងអត្ថន័យឆ្លើយតបទៅកាន់ថៅកែផលិតកម្មវិញយ៉ាងចាក់ដោតបំផុត ដោយក្នុងនោះ ខេម ថែមទាំងបាននិយាយដល់រឿងជាប់គុកច្រវ៉ាក់ទៀតផង តែយ៉ាងណាបង្ហោះមិនយូរប៉ុន្មាន ខេម ក៏ស្រាប់តែលុបផុសនោះចោលវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកលោក ករុណា ពេជ្រ ដែលជាតារាចម្រៀងនៅផលិតកម្មថោន វិញ ក្រោយពី ខេម បង្ហោះសារខាងលើ ស្រាប់តែ ករុណា ពេជ្រ ក៏បានទម្លាយសារថ្មីៗជាច្រើនបន្តបន្ទាប់គ្នា ដែលក្នុងចំណោមនោះមហាជនចាប់អារម្មណ៍ខ្លាំងជាងគេទៅលើសារមួយមានអត្ថន័យថា «ខ្ញុំក៏ស៊ូចូលគុក ឱ្យតែការពិត»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាសាររបស់ ករុណា ពេជ្រ ត្រូវមហាជនយល់ថាជាការឆ្លងឆ្លើយទៅ ខេម វិញ ប៉ុន្ដែលោកមិនបានបញ្ជាក់ច្បាស់លាស់ថាចង់សំដៅដល់អ្នកណាម្នាក់ឡើយ ៕

Leave a Reply