ភ្នំពេញ ៖ ដូចដែល បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវ របស់តារាចម្រៀង សំលេងស្អកលោក ខេម និងម្ចាស់ផលិតកម្មថោន ពាក់ព័ន្ធនឹងលិខិតមួយច្បាប់ ដោយសូមឲ្យលោក ខេម ចូលខ្លួនដោះស្រាយ និងបកស្រាយរឿងកិច្ចសន្យាជាមួយផលិតកម្ម ដោយកំពុងនៅជាប់កិច្ចសន្យានៅឡើយ តែច្រៀងនៅផលិតកម្មផ្សេង ។
យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ ផលិតកម្ម Galaxy Navatra បានរៀបចំពិធីស្វាគមន៍កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ដែលបានមកជាសមាជិក គ្រួសារ Galaxy Navatra ។
ជាមួយគ្នានោះផងដែរ ពិធីការិនី ដ៏ល្បីឈ្មោះ អ្នកនាង ខៀវ សានសាណា ក៏បានថតរូបភាពមួយសន្លឹក ជាមួយតារាចម្រៀងលោក ខេម និងតន់ ច័ន្ធសីម៉ា ដែលមានវត្តមាននៅក្នុងកម្មវិធីដ៏អធិកអធ័មនោះ។
ជាក់ស្តែងបន្ទាប់ពីបានជួបជជែក ជាមួយគ្នារួចហើយ អ្នកនាង ខៀវ សានសាណា ក៏បង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ព្រមជាមួយរូបភាពរបស់អ្នកនាង ថតជាមួយលោកខេម ថា “ស្រលាញ់សំលេងប្អូនទាំងពីរ។ ជីវិតមិនងាយស្រួលទេតែត្រូវចេះអត់ធ្មត់និងតស៊ូ”។