ជាការពិតណាស់ នៅលើពិភពលោកយើងនេះ មនុស្សគ្រប់រូប គឺអាចដឹងពីថ្ងៃដែលចាប់កំណើតរបស់ខ្លួន ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃចុងបញ្ចប់នៃជីវិត (ថ្ងៃដែលទទួលមរណភាព) របស់ខ្លួននោះឡើយ! គ្មានការជួបជុំឯណា ដែលថាមិនបែកគ្នានោះទេ ទាំងអស់នេះហើយ គឺជាច្បាប់នៃធម្មជាតិ ដែលបានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នារីម្នាក់មានឈ្មោះ ភ័ណ្ឌ ភាវី ហើយគាត់មានវ័យត្រឹមតែ ២៦ឆ្នាំ តែប៉ុណ្ណោះ ប៉ុន្ដែបែរជាត្រូវជួបរឿងអភ័ព្វ រហូតស្លា ប់ បាត់បង់ជីវិត ចាកចោលប្ដី និងក្រុមគ្រួសារ ព្រោះដោយសារតែជំងឺ រលាកស្រោមខួរ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ChamRuen Vy ត្រូវជាស្វាមី នៃ ស ព បានបង្ហោះសារមួយឃ្លា ដោយបង្ហាញពីភាពអាឡោះអាល័យរបស់ខ្លួនឯង ទៅកាន់មនុស្សជាទីស្រឡាញ់យ៉ាងដូច្នេះថា៖”ប្រពន្ធសំណព្វរបស់បង សូម្បីតែពាក្យលាមួយម៉ាត់ក៏មិនប្រាប់បងដែរ អូនចិត្តដាច់ណាស់ បងអរគុណគ្រប់យ៉ាងដែលអូនផ្ដល់អោយបង អូនគេងបានសុខហើយ លាជារៀងរហូតប្រពន្ធសម្លាញ់”។