ច្បាស់១០០% ហើយ ក្រោយមានដំណឹងចរចាមរាមថា ខេមរៈ សិរីមន្ដ ចូលផលិតកម្មGalaxy ពេលនេះម្ចាស់ខ្លួនចេញមកបញ្ជាក់ច្បាស់ៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះពិតជាមានការភ្ញាក់ផ្អើលមិនស្ទើបន្ទាប់ពីបានឃើញរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស គឺលោក ខេមរៈ សិរីមន្ត បានថតជាមួយនិងម្ចាស់ផលិតកម្មGalaxy Navatra ឧកញ៉ាវ័យក្មេងឡេងណាវាត្រា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញចំពោះរូបភាពដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមនោះគឺបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងផ្ទុះការសង្ស័យថែមទៀតផងថាលោកចេញពីផលិតកម្ម ហង្សមាសទៅចូលរួមជាមួយផលិតកម្មGalaxy Navatra ប៉ុន្តែនេះគ្រាន់តែជាការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរបន្ទាប់ពីបានផ្ទុះការសង្ស័យពីសំណាក់អ្នកគាំទ្រ និងមានសារព័ត៍មានចុះផ្សាយជាហូរហែរពេលនេះត្រូវម្ចាស់ខ្លួនគឺលោក ខេមរៈ សិរីមន្ត បានធ្វើការបកស្រាយហើយ ដោយលោកបានបកស្រាយតាមរយៈអង្គភាពសារព័ត៍មានរបស់Sabay នៅមុននេះបន្តិចពាក់ព័ន្ធជាមួយនិងរូបថតរបស់លោកនិងលោកឧកញ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡេងណាវាត្រា យ៉ាងដូច្នេះថា «រូបថតដែលបានបង្ហាញនោះគឺការពិសាអាហារ សាមគ្គីរវាងរូបលោកជាមួយនឹងក្រុមការងារផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនលោកឧកញ៉ាឡេងណាវាត្រាប៉ុណ្ណោះមិនពាក់ព័ន្ធនឹង ការងារសិល្បៈឡើយ។ លោកបញ្ជាក់ថាក្រៅពីចម្រៀងលោកមានសិទ្ធិរកស៊ីផ្នែកអចលនទ្រព្យជាមួយ អ្នកណាក៏បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេមរៈ សិរី មន្ដ៖យើងនិយាយតែពីរឿងរកស៊ីផ្នែកអចលនទ្រព្យទេយើងមិនបាននិយាយរឿងកុងត្រាចម្រៀងអីទេព្រោះបច្ចុប្បន្នខ្ញុំជា បុគ្គលិកពេញសិទ្ធិរបស់ហង្សមាស។ Sabay៖ ចុះទៅថ្ងៃ អនាគតបងអាចនឹងប្ដូរផលិតកម្មដូចបងព្រាបសុវត្ថិទេឬយ៉ាងម៉េចដែរ?សិរីមន្ដ៖ រឿងអនាគតយើងកុំទាន់អាលនិយាយវាយើងមិនអាចគូសវាសវាមុនបានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងប្រុសលំដាប់កំពូលប្រចាំនៅផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ដបញ្ជាក់ម្ដងហើយម្ដងទៀតថាបច្ចុប្បន្នរូបលោកមានកុងត្រាជាមួយហង្សមាសហើយ ជាបុគ្គលិកពេញសិទ្ធិរបស់ហង្សមាសទៀតផងដូច្នេះរឿងផ្លាស់ប្ដូរផលិតកម្ថ្មនៅពេលនេះនឹងមិនអាចធ្វើទៅរួចឡើយ៕

Leave a Reply