អតីតតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈ ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះកូនស្រី របស់លោក ខណៈកូនស្រីម្នាក់ទទួលអាហារូបករណ៍៤ឆ្នាំពីសកលវិទ្យាល័យមួយនៅអាមេរិក។
យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់លោក យស បូវណ្ណៈ បានបង្ហាញអារម្មណ៍រំភើបថា “ទោះបី ហត់នឿយ លំបាកយ៉ាងណាក៏ដោយ ក្នុងនាមជាឪពុកម្ដាយ គ្មានអ្វីសប្បាយរីករាយ រំភើបចិត្តនិងមោទនភាព យ៉ាងខ្លាំងដោយសារឃេីញកូនៗ ស្រីដ៏ស្រស់ស្អាតទាំង ៣នាក់របស់យេីងខ្ញុំ បានចូលរៀនក្នុងសកលវិទ្យាល័យ ២នាក់ហេីយ។ ហើយកូនស្រីពៅខ្ញុំក៏បានចូលទៅកាន់វិទ្យាល័យដែរ។
លោកបានបន្តទៀតថា កូនស្រីច្បងទីមួយ រៀនខាងផ្នែក ( វិស្វករ-សុីវិល )ឆាំ្នទី៣។ រីឯកូនស្រីទី២វិញ បានទទួលអាហារូបករណ៍ដែលជាសិស្សឆ្នេីមផ្តាច់គេក្នុងសាលាទាំងមូល ប្រចាំឆ្នាំ ២០២០ ពីប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួន ៤ឆ្នាំ FREE និងកន្លែងគេងរស់នៅក្នុងសាលាក៏ FREE ដែរ។
សូមជូនពរកូនស្រីទាំងបីនាក់ ជួបតែសំណាងល្អៗ សុខភាពល្អមាំមួន វិបុលសុខគ្រប់ពេវេលា ជោគជ័យគ្រប់បំណងប៉ងប្រាថ្នា និងព្រះ តាមថែរក្សាកូនស្រីគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ព្រមទាំងបានទទួលបានសាទរ យ៉ាងខ្លាំងពីសំណាក់មហាជន៕