ភ្នំពេញ មហាជនពិតជាជ្រាបច្បាស់រួចហើយថា លោកព្រាប សុវត្ថិ បានចូលច្រៀងក្នុងផលិតកម្មហង្សមាសអស់រយៈពេលជាង២០ឆ្នាំ និងសាងឈ្មោះល្បីល្បាញរហូតក្លាយខ្លួនជាតារាចម្រៀងលំដាប់ជួរមុខម្នាក់ ហើយក៏មានឱកាសយិតយោងកូនប្រុស៣នាក់ឲ្យចូលប្រឡូកក្នុងអាជីពចម្រៀងផងដែរ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេក Galaxy Navatra បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីកន្លែងកម្មវិធីទទួលស្វាគមន៍ លោក ព្រាប សុវត្ថិ មើល ទៅពិតជាអធិកអធមណាស់។
ហ្វេសប៊ុកនេះបានបញ្ជាក់បន្ថែមថា “ពិធីទទួលស្វាគមន៍វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ ក្រុមហ៊ុនចម្រៀង Galaxy Navatra នឹងប្រព្រឹត្តិទៅនៅប៉ុន្មានម៉ោងខាងមុខទៀតនេះ មានមានការ Live ផ្ទាល់ពីផេក Faceb ook ផ្លូវការរបស់ផលិតកម្មGalaxy Navatraសូមជ្រាបជាដំណឹង”។
កម្មវិធីនេះ នឹងប្រព្រឹកទៅនាថ្ងៃនេះ វេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN។ ពិតជាអធិកអធមតែម្តងក្រោមវត្តមានបុគ្គលល្បីៗជាច្រើនរូបបានចូមរូប ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ