ថ្មីៗនេះ ព្រះរាជបុត្រនៃក្រុងឌូបៃ Sheikh Hamdan bin Mohammed bin Rashid Al Maktoum បានធ្វើការចែករំលែកវីដេអូមួយលើបណ្ដាញសង្គម Instagram របស់ទ្រង់ ដែលបង្ហាញពីសកម្មភាពរបស់សត្វចាបមួយគូ កំពុងនាំគ្នាកាច់សំបុកនៅពីមុខកញ្ចក់ឡាន Mercedes របស់ព្រះអង្គ ។
អមជាមួយនឹងវីដេអូនោះដែរ ព្រះរាជបុត្ររូបនេះបានសរសេរពាក្យពេចន៍ដ៏មានន័យថា «ពេលខ្លះ រឿងតូចតាចក្នុងជីវិតរបស់យើង គឺលើសពីគ្រប់គ្រាន់ហើយ» ។ ពាក្យពេចន៍ទាំងនេះហើយ បានធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនស្ញប់ស្ញែង និង សរសើរទ្រង់គ្រប់ៗគ្នា ។
អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែស្ញប់ស្ញែងថែមទៀតនោះគឺ ព្រះអង្គបានបដិសេធមិនប្រើប្រាស់ឡានរបស់ទ្រង់មួយនេះទៀតទេ ដើម្បីមិនចង់រំខានសត្វទាំងគូនេះ ឲ្យពួកវាបន្តកាច់សំបុក រួមរស់ជាមួយកូនៗរបស់វា ៕
សូមទស្សនាវីដេអូ និង រូបភាពខាងក្រោមនេះ