លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយក ក្លឹបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាង បញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធាន ក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោង អចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ផង នោះ ចេញមុខបដិសេធ ថា ពុំបាន ប្រើ អំ ពើ ហិ ង្សាលើ ស្ត្រី នៅខេត្តព្រះសីហនុ នោះទេ ។
ជាមួយគ្នានេះ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានធ្វើ សន្និសីទសារព័ត៌មាន។ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សរសេរ តាមបណ្តាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ខ្លឹមសារទាំងស្រុង ថា ៖ខ្ញុំបាទ ភិរម្យ វិចិត្រដារ៉ា សូមធ្វើការបដិសេ ធទាំងស្រុងទៅលើ វីដេអូដែល មានកា រកាត់ត ជារូបភាពបញ្ចូលគ្នាហើយ ចោទប្រកា ន់ថាខ្ញុំបានប្រើអំពើ ហិ ង្សា ទៅ លើ នារីម្នាក់ ។
លោកឧកញ៉ា បន្តថា សូមបងប្អូនធ្វើកា រពិនិត្យទៅលើវី ដេអូនោះ គឺជាប្រភេទវីដេ អូកាត់ តបញ្ចូលគ្នា ។ ខ្ញុំសូមបដិសេធទៅលើកា រចោទប្រកាន់ថា ខ្ញុំបានប្រើអំ ពើ ហិ ង្សា ។ ខ្ញុំធ្វើដំណើរកំសាន្តទៅ ខេត្តព្រះសី ហនុ ជាលក្ខណៈគ្រួសារដោ យក្នុងនោះខ្ញុំ មានកូ នតូច ម្ដាយក្មេក ម្ដាយមីង និងភរិយា របស់ខ្ញុំ ហើយមានជនមួយក្រុមមកបង្កបញ្ហា ដោយ បានថ តរូបរបស់ខ្ញុំ ពេលនោះ ដែរ ខ្ញុំបានស្នើសុំកុំឲ្យមានកា រថតរូប រួចខ្ញុំក៏ទាញទូរស័ព្ទ របស់គាត់ចេញពីដៃរ បស់គាត់ ទៅដាក់ នៅលើតុ ។
បន្ទាប់មក ខ្ញុំក៏ដើរចុះទៅ ខាងក្រោម ដោយគាត់ឈររារាំងផ្លូវខ្ញុំ ពេលនោះ ខ្ញុំបានទា ញគាត់ចេ ញហើយខ្ញុំដើរចុះទៅបន្ទប់រ បស់ខ្ញុំបែរ ជាគាត់ ចោទប្រកាន់ថា ខ្ញុំបានប្រើអំពើ ហឹ ង្សាលើគាត់ ។ ហេតុដូច នេះហើយ ខ្ញុំសូមជម្រាបជូនដល់បងប្អូនសារព័ ត៌មានក៏ដូ ចជាបងប្អូនក្នុងបណ្ដាញ សង្គមហ្វេសប៊ុកឲ្យបា នជ្រាបថា ខ្ញុំបាទសូមបដិសេធទាំងស្រុងនៅការ ចោទប្រកាន់ នេះហើយ មេធាវីរបស់ខ្ញុំក៏កំ ពុងរៀបចំឯ កសារផ្លូវ ច្បា ប់ដើម្បីច្រានចោលក៏ដូច ជាដាក់ ពាក្យបណ្ដឹងទៅ តា មផ្លូវច្បាប់ ។
គួររំលឹកថា ហេតុការណ៍នៃ អំ ពើ ហិ ង្សានេះ គឺ បានកើតឡើងកាលពីវេ លាម៉ោ ង២១៖ ៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចហា ងមួយ កន្លែងឈ្មោះ «ឡា វ៉ូត» ស្ថិតនៅ សង្កាត់ លេខ៤ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ។
យោងតាម ពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែល CPC NEWS ទើបទទួល បាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ជ ន រ ង គ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ ជន រង គ្រោះឈ្មោះ គឹម ចាន់ សុធា បានមក ពីភ្នំពេញ មកលេងនៅ ខេត្តព្រះសីហនុ ។
នៅយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមាន គ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូប អាហា រនៅហាង ឡា វ៉ូត ។ ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី និង មកជាមួ យប ងប្អូនរបស់គាត់ មកហូបអាហារនៅ ហា ងនេះដែរ ។ ខណៈនោះ បងស្រីជ ន រ ងគ្រោះ បានបបួស ទៅសួរ នាំឈ្មោះ យ៉េន ម៉ារ៉ាលាង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាណ ង បានស្រែកជេ រប ងស្រីជ ន រ ង គ្រោះ ។
ដោយឃើញហេតុ ការណ៍មិនស្រួល ជ ន រ ង គ្រោះបាន លើកទូរស័ព្ទរកថត សកម្មភាពនេះ ស្រាប់ តែមា នមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូ នមួ យជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរប ស់ជ នរ ង គ្រោះម៉ាក សាំងសុង យកទៅ បោ ក ក ម្ទេ ចនិង វា យជ ន រ ង គ្រោះ តែម្តង ។ ក្រោយប ង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេ ចខ្លួន បា ត់ស្រមោល ។
ជុំវិញបញ្ហានេះ ជ ន រ ង គ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែងប្រាប់ CPC NEWS បន្ថែម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ រហូតមកទ ល់ពេលនេះ អ្នកនាងពុំ ទាន់ទទួល បាន យុត្តិធម៌ នៅឡើយទេ ដោយសា រភា គីជនបង្ក បានមកសម្រ បសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់អោ យច្បាប់ចា ត់ការរឿង នេះ ។
ឆ្លើយតបការចោ ទប្រកាន់នេះ វិញ លោកឧ កញ៉ា ភិរម្យ វិចិត្រដារ៉ា ថ្លែងប្រាប់ CPC NEWS ថា លោក មិន បានប្រព្រឹត្តអំ ពើ ហិ ង្សាលើជ ន រ ង គ្រោះ ដូចការចោទប្រកាន់ នោះទេ ។ លោក ថ្លែងថា លោក បានត្រៀមមេធាវី រួចរាល់ ហើយ ដើម្បីតតាំង ករ ណីនេះ ៕
សូមទស្សនាវីដេអូ និង រូបភាពខាងក្រោមនេះ