ថាមែនៗ! ខេម ត្រូវផលិតកម្ម Town កោះហៅឱ្យចូលខ្លួនដោះស្រាយជាកំហិតអំពី….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖បន្ទាប់ពីអតីតតារាចម្រៀងប្រចាំផលិតកម្មថោន និងជាតារាប្រុសដែលមានសម្លេងស្អក លោក ខេម ដែលទើបតែចាកចេញពីផលិតកម្មថោន រួចប្តូរទៅផលិតកម្មកាឡាក់ស៊ី​ក្នុងរយៈពេលប៉ុន្មានខែមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី លោក ចេញពីផលិតកម្មថោន មិនយូរប៉ុន្មាន ខេម ក៏ចេញបទថ្មីៗជាច្រើនដូចជា នឹកអូនធេញដែក, មិនអាច control អូនបានទេ, ចង់បបួលអូនធ្វើសង្សារ,ជូនដំណើរអូនឡើងផ្លូវ, និងបទពីរោះៗជាច្រើនទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងផលិតកម្មកាឡាក់ស៊ី។ យ៉ាងណាមិញតាម​ប្រភព​សេចក្តីជូនដំណឹង​របស់​ផលិតកម្ម​ថោ​ន​បានឱ្យ​ដឹង​ថា តារាចម្រៀង​លោក ខេ​ម ដែល​មានឈ្មោះ ប៉ុន សុ​ណា​រិ​ន ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) អញ្ជើញ​ទៅ​កាន់​ផលិតកម្ម​ដែល​មាន​ទីស្នាក់ការ​កណ្តាល​ដី​ឡូ​តិ៍​លេខ​៣៥ ផ្លូវ​១៧១១ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ និង​បកស្រាយ​រឿង​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ដោយ​កំពុង​នៅ​ជាប់កិច្ចសន្យា​នៅឡើយ​តែ​ច្រៀង​នៅ​ផលិតកម្ម​ផ្សេង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សេចក្តីជូនដំណឹង​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា កិច្ចសន្យាការងារ​រវាង​ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) ជាមួយ​លោក ប៉ុន សុ​ណា​រិ​ន ហៅ ខេ​ម នឹង​ចប់​នៅ​ ចុងខែ​ធ្នូ ឆ្នាំ​២០២០ ។ ដូច្នេះ​ផលិ តកម្ម​ តម្រូវ​ឱ្យ​លោក ខេ​ម ចូលខ្លួន​ដោះស្រាយ​ជាមួយ​ផលិតកម្ម​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖០០​នាទី​ជា​កំហិត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូរបញ្ជាក់ផងដែរថា តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយ​លោក ខេ​ម ដែល​បច្ចុប្បន្ន​កំពុង​ច្រៀង​នៅ​ផលិតកម្ម Galaxy Navatra ត្រូវ​បាន​ផលិតកម្ម​ទីក្រុង​ភាព​យន្ន (Town Production) កោះហៅ​ចូលខ្លួន​ដោះស្រាយ និង​បកស្រាយ​រឿង​កិច្ចសន្យា​ជាមួយ​ផលិតកម្ម ក្រោយ​កំពុង​នៅ​ជាប់កិច្ចសន្យា​នៅឡើយ​តែ​ច្រៀង​នៅ​ផលិតកម្ម​ផ្សេង ។ នេះ​បើ​យោង​តាម​ប្រភព​ពី​សេចក្តីជូនដំណឹង​ផ្លូវការ​របស់​ផលិតកម្ម​ទីក្រុង​ភាពយន្ត (​ថោ​ន​) ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ ។ ប្រភព KBN

Leave a Reply