ប្រិយមិត្តពិតជាស្គាល់អ្នកលក់អនឡាញដ៏មានប្រជាប្រិយភាព ក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Ah Gi Leader ដែលមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ Ah Gi Leader ទទួលបានប្រជាប្រិយភាពពីហ្វេនៗ ទិញឡេព្រោះថាពេលLive ម្តងៗមានអ្នកមើលច្រើន ជាពិសេសតែងតែមានប្រូមូសិនរាល់ ថ្ងៃនះពិតជាភ្ញាក់ផ្អើលជាខ្លំាងថ្មីៗ
នេះស្រីស្អាត អាជី កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងឡើង បន្ទាប់ពីនាង បង្ហោះរូបភាពទិញរថយន្តទំនើប Lexus LX570 ស៊េរីឆ្នាំ២០២០ មួយគ្រឿង ដោយបានសរសេររៀបរាប់ថា៖” ឲ្យភ្នែកទៀតហើយឌឺណាស់ អាហ្នឹង៣ថ្ងៃទៀតម៉ាក់ទៅយកកូនហើយ I love កូនសម្លាញ់មកនៅជាមួយម៉ាក់ហេងៗណាកូន”។
ការបង្ហោះអាជីមិនទាន់បានប៉ុន្មាននាទីផងមានហ្វេនចូលទៅចែករំលែកតៗគ្នា និង Com ment រាប់ពាន់នាក់ជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ថា៖” ពីក្មេងមានដើមទុនរកស៊ីត្រឹមតែ៥០ដុល្លារសោះឥឡូវបងប្អូនស្រី២នាក់នេះឡូយឆាយហាយសូខ្លាំងណាស់ ប្រើប្រាស់សម្ភារៈនិយមថ្លៃៗ។ ពិតជាមានកំណើតមែនកូនស្រី
មកពីខេត្តក្រចេះ២នាក់បងប្អូននេះ”។សូមរំលឹកផងដែលថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាជីវិតអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី កាន់តែកាលីបហាយសូខ្លាំងឡើងជាមួយសម្ភារៈប្រេនៗថ្លៃកប់ពពក
អាចនិយាយបានថាអ្នកដែលលក់ឡេវ័យប្រហែលគ្នាតាមបងប្អូនស្រី២នាក់នេះលែងទាន់ហើយ បើចំណូលរកបាន១ថ្ងៃៗចន្លោះពី ៧០០០ ទៅ១០០០០ ដុល្លារដែលបានមកពីការឡាយលក់ឡេ។ក្នុងតំលៃទីផ្សារ ឡាននេះមានតំលៃប្រហាក់ប្រហែល ២៥ម៉ីនដុល្លា ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ