ទស្សនិកជនមួយចំនួនធំ ពិតជាស្គាល់ លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកចាត់ការទូទៅ ផលិតកម្ម Galaxy Navatra រឹតតែពិសេសនោះ រាល់បទភាគច្រើន ដែលលោកបានតែងនិពន្ធនោះ គឺទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ តំាងពីដើម រហូតមកដល់សព្វថ្ងៃនេះ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញលោក បានបង្ហោះរូបភាព២សន្លឹក ដោយថតជាមួយ តារាចម្រៀងដ៏ល្បីឈ្មោះ ខេមរៈ សិរីមន្ត និងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖
“ការងារសិល្បៈជាមួយគ្នាត្រូវចេះគោរពស្រឡាញ់និងឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះវិលចុះវិលឡើងតែងតែជួបគ្នាហើយកុំមើលស្រាលនរណាម្នាក់ថាគេក្មេងជាង ខ្ចីជាង ឬយកគេជាសត្រូវមើលស្រាលគេមិនដល់ខ្លួន ឬមើលស្រាលមិនឲ្យតម្លៃបុគ្គលិកខ្លួនឯងអាងតែខ្លួនឯងជាម្ចាស់ ផ្លូវនៅមានដើរបន្តទៀតវែងឆ្ងាយនៅពេលខាងមុខទៀត”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាមង ហើយចូល comment ថា ៖ ល្អណាស់បងប្រុស, មានន័យណាស់បង, ឲ្យហេតុទៀតហើយ…បងមន្ដ, តិចដូចការសង្ស័យមែនទៅ
មកដែរទេដឹង, បាទមេ អរគុណចំពោះការចែករំលែកបទពិសោធន៍ល្អៗដល់អ្នកសិល្បៈស្រករក្រោយៗ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញ លោក យឹម តាស្រង់ ចែករំលែកសារដ៏មានន័យមួយនេះ ៖