ចេញមុខហើយ! អ្នកនាងទូច ស្រីលក្ខណ៍ បង្ហាញគូស្នេហ៍ថ្មី ខណៈប្ដីចាស់ត្រូវបាន….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមេម៉ាយកូន១ អ្នកនាងទូច ស្រីលក្ខណ៍ បានបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាគ្រូបង្ហាត់កីឡាសាច់ដុំធំៗ ហើយបុរសនោះថែមទាំងយកចិត្តទុកដាក់នាង ដោយយកកាដូពិសេសជូនទៅនាងដល់ផ្ទះវីឡារបស់នាងទៀតផង មុនពេលដែលពួកគេដឹកដៃគ្នាទៅថតរូបភាព ដោយតែងខ្លួនប្លែកកដូចសាសន៍គេ នៅប្រាង្គប្រាសាទមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាពេលនេះមានប្រុសថ្មីមកស្អំរបួសបេះដូងក្ដី ក៏អ្នកមេម៉ាយកូន១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រួយដូចដូងដុតរូបនេះ នៅតែបង្ហាញអារម្មណ៍អាក់អន់ស្រពន់ចិត្ត ដោយសារតែអតីតប្ដីសញ្ជាតិន័រវែស លោកម៉ូរធែន ក្វារមែន ដែលកំពុងមានក្ដីសុខជាមួយគូស្នេហ៍ថ្មីនោះ មិនដែលគិតគូររឿងកូន ឬផ្ញើលុយ១កាក់១សេន ឲ្យកូនចាយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីលក្ខណ៍ ថ្លែងសារបង្កប់ដោយអត្ថន័យឈឺចាប់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​”ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថា ហេតុអីបានជាខ្ញុំអាចឈរបានដោយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំហើយ រូបខ្ញុំនៅឡើយមិនតតប?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុសដែលថ្លៃ គឺគ្មានថ្ងៃធ្វើឲ្យប្រពន្ធទឹកភ្នែកស្រែករកប្ដីរាល់យប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបខ្ញុំសុខចិត្តដេកអោបទុក្ខជាច្រើនឆ្នាំ រង់ចាំបើកទ្វារឲ្យគេជាប្ដី មិនដែលស្គាល់ថាដើរចាយលុយ បំផ្លាញ ឬក៏មានមិត្តភក្ដិចូលបារ ឬក៏ទៅបង្កបញ្ហា ឲ្យគ្រួសារមានទុក្ខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសុខៗស្រីរបស់គេមកបរិហាកេរ្ដិ៍ខ្ញុំជាប្រពន្ធ ដោយបំពានហ៊ានធ្វើមកលើរូបខ្ញុំនិងកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទួលបានដោយការរងទុក្ខជាច្រើនឆ្នាំ រូបខ្ញុំក៏កើតជំងឺវិបត្តិផ្លូវចិត្ត ខ្លាចនិងជួបមនុស្ស ខ្លាចនិងគេសួរ រងចាំការប៉ះពាល់ផ្លូវចិត្តជាច្រើនខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្យាយាមកែហើយគេចពីផ្លូវដែលឈឺចាប់មួយនេះ រូបខ្ញុំបានទទូលអីខ្លះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅពីទុក្ខលំបាកគេឆក់យកអតីតប្ដីយើងទាំងដែលយើងមិនដឹងថា គេរួមគំនិតក្បត់យើងជាប្រពន្ធ ទុក្ខដែលធ្ងន់គឺត្រូវប្រឈមនិងបង្ហាញដែលគាត់បន្សល់ទុកឲ្យខ្ញុំជាអ្នករ៉ាប់រង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេជាប្រុសគេងសប្បាយសាសងជាមួយស្រីថ្មី មួយម៉ាត់ក៏មិនដែលតេរកកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺគ្មានសោះ មួយរយរៀលខ្មែរ ក៏មិនដែលផ្ដល់ឲ្យកូនប្រុសដែរ ជាឈាមរបស់គាត់ដែរ ខ្ញុំឈឺណាស់ តែខ្ញុំមិនទាមទារ ខ្ញុំសូមលើកដៃបន់ផ្សង កុំឲ្យជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែលហ៊ានប្រហារចិត្តខ្ញុំដូចពេលនេះទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅទូច ស្រីលក្ខណ៍ ជាច្រើនដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្ដែទូរស័ព្ទរបស់នាងជាប់រវល់រហូត ហេតុនេះហើយបានជាមិនទទួលបានចម្លើយបន្ថែមពីលើសំណេរ ដែលនាងទម្លាយរឿងឈឺចាប់ដោយសារស្នាដៃអតីប្ដី និងរឿងដែលកំពុងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយគ្រូកីឡាសាច់ដុំធំៗម្នាក់នោះឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា តារាដែលចូលចិត្តតែងខ្លួនបែបនារីអឺរ៉ុបរូបនេះ ត្រូវបានគេបង្ហើបថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយលែងប្ដីចាស់ជនជាតិន័រវែសភ្លាម នាងមានប្រុសបរទេសថ្មីទៀតតាមសុំស្នេហាជាបន្ដបន្ទាប់ តែស្រីលក្ខណ៍ បែរជាបង្ហាញកាយវិការពេញចិត្តជាមួយគ្រូកីឡាមាឌឌាំងនោះទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា ទូច ស្រីលក្ខណ៍ បានរៀបការជាមួយលោកម៉ូធែន ក្វារមែន ជនជាតិន័រវេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ហើយចំណងស្នេហ៍ជាង៦ឆ្នាំនេះ មានភាពរកាំរកូសតាំងពីឆ្នាំ២០១៨ម្ល៉េះ ទើបធ្វើឲ្យនាងខកគម្រោងពពោះយកកូនស្រីទី២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីក្ខណ៍ បន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះម៉ាកានេស ម៊ូណារិទ្ធ យ៉ែម ក្វារមែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាយុជាង៤ឆ្នាំ។ ក្រោយចែកផ្លូវគ្នាជាមួយអតីតប្ដីនេះ ស្រីលក្ខណ៍ ច្រើនតែបង្ហូរទឹកនេត្រានៅលើឆាកតន្រ្ដី ហើយនាងច្រៀងតែបទដែលកម្សត់ៗ ខូចចិត្តជាប្រចាំទៀតផង ដែលអត្ថន័យបទខ្លះត្រូវនឹងសាច់រឿងពិតរបស់នាងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែររហូតមកដល់ពេលនេះ នាងមិនបញ្ចេញឲ្យគេដឹងទេថា ស្រីដែលឆក់ប្ដីន័រវេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីនាងនោះ ជាអ្នកណាមុខមាត់យ៉ាងម៉េចឡើយ​តែនាងបង្ហាញអារម្មណ៍ហាក់បាក់ស្បាត ក្រោយយកប្ដីខុស​ នាំឲ្យនាងធ្លាក់ខ្លួនមេម៉ាយកូន១នេះ៕ ប្រភព៖ នគរធំ

Leave a Reply