ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បស់រួចហើយថា ស្នេហាពិតមានប្រកាន់ទ្រព្យសម្បត្តិមានក្រ ឬពណ៌សំបុរ ឡើយយ៉ាងណាមិញកាលពីម្សិលមិញនេះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នារីវ័យក្មេងស្រស់ស្អាតសាច់សខ្ចីដូចបណ្តូលចេកម្នាក់ បានសម្រេចចិត្តភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ជាមួយលោកតាវ័យជាង៧០ឆ្នាំម្នាក់ដោយការពេញចិត្ត ក្នុងថ្ងៃភ្ជាប់ពាក្យ
អ្នកទាំងពីរមើលទៅពិតជាស្រស់ស្អាតប្រកបដោយស្នាមញញឹមដ៏មានសុភមង្គល និងមានភ្ញៀវកិត្តិយសចូលរួមយ៉ាងអធិកអធម។ក្នុងនោះលោក ផែង វណ្ណៈ ក៏បានបង្ហោះសារជូនពរគូស្នេហ៍ថ្មីថ្មោងមួយគូនេះថា៖ “ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត ត្រួយម្ចាស់ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃានាពេលស្រទុំ ម្លប់ឈើធំៗស្លុតស្លុងកាមា !
សូមជូនពរគូរស្នេហ៍ទាំងពីររស់នៅជាមួយគ្នាប្រកបដោយសុភមង្គលជារៀងរហូត !”។ក្រោយពីឃើញលោកតាវ័យជាង៧០ឆ្នាំ ភ្ជាប់ពា្យជាមួយនារីស្រស់ស្អាតមហាជនជាច្រើនបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំ ងព្រោះតែខុសវ័យគ្នាខ្លាំងពេក
អាចនិយាយបានថាដូចតានិងចៅស្រី តែទោះជាយ៉ាងណាក្តីមហាជនភាគច្រើនបើកចិត្តទូលាយថានេះគឺជាគូពីអតីតជាតិ ហើយក៏សូមជូនពរឲ្យអ្នកពីរមានតែក្តីសុខស្រលាញ់គ្នារហូតដល់កាន់ឈើច្រត៕