ឪពុករៀបរាប់ទឹកភ្នែកពីដំណើររឿងកូនរបស់គាត់ មិនដែលឈឺអ្វីសោះ ស្រាប់តែក្រោកពីគេង ពេលព្រឹក ងូតទឹក រួចហើយ គាត់ក៏ប្រាប់ថា កូនឈឺក្បាល​ វិលមុខចង់ ក្អួត រួចក៏បែបនេះតែម្តង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ក្រុមគ្រួសារមួយ បង្ហាញអារម្មណ៍សោកស្តាយ និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពីកូនប្រុសជំទង់នៅក្នុងក្រុមគ្រួសារ បានទទួលមរណ ភាព ដោយសារតែជំងឺដាច់សរសៃខួរក្បាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ឪពុក របស់ក្មេងប្រុសរងគ្រោះ បានបង្ហោះសារឲ្យទាំងទឹកភ្នែកឲ្យដឹងថា “កូនប្រុសមាសឪពុក ដែលជាទីស្រលាញ់របស់ម្ដាយ កូនលាទៅអស់បីថ្ងៃហើយ តើកូនទៅដល់ណា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ដាយនឹក ឪពុកស្ដាយ គឺស្ដាយនូវអំពើល្អដែលកូនមាន បានអង្រួនបេះដូង បង្កើតជាអារម្មណ៍ អោយស្រក់ទឹកភ្នែកមក ហូរនឹករកកូនប្រុស ។ ចំពោះសេចក្ដីល្អរបស់កូន ដែល បានបន្សល់ទុកអោយ ឪពុកនឹងម្ដាយ ជីដូន អ៊ំ ពូ មីង នឹងបងប្អូន គឺបានល្អគ្រប់គ្រាន់ ជាពិសេស លោកឪពុកនឹងអ្នកម្ដាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏ក្នុងឪកាសនេះ ឪពុកក៏ចង់បង្ហាញ នូវសេចក្តីល្អពិតៗ ដែលមាន ត្រង់ពេលនេះ តែម្ដង កូនខ្ញុំមានឈ្មោះ កោសល្យ បុត្រ កើតថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៤ ( បុត្រ ) គឺជាក្មេងប្រុសម្នាក់ ដែលរួសរាយ និង ស្លូតបូត គួរអោយ ស្រលាញ់ ( បុត្រ ) ជាមនុស្សចូលចិត្តរៀនសូត្រ ថែមទាំងចង់អោយពូកែទៀត ។ ហើយតែងតែមានក្ដី ស្រលាញ់ចំពោះ ប្អូនៗ នឹង មិត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមទៀតថា “ដោយសំរេច ចិត្ត ចោះបង្ហូរឈា ម ដែលកក នោះចេញ ដោយ ដឹងថា មានតែ ក្ដីសង្ឃឹម តែ ២៥% ក៏ដោយ គឺពេលនោះ ដូចមាន អារម្មណ៍ បាត់អីយ៉ាង ។ សេចក្ដីទុក្ខសោក បានកើតឡើង ពោរពេញខ្លួន ដោយមិនដឹង ធ្វើយ៉ាងមិច អោយត្រូវ លុះដល់ពេល ធ្វើការវះកាត់ ហើយបានរយៈពេល ប្រាំបីម៉ោងក្រោយ សភាពរបស់គាត់ ចេះតែខ្សោយៗទៅ ធ្វើអោយ គាត់មិនដឹងខ្លួន ទាស់តែសោះ លោកគ្រូពេទ្យ ហៅជួបទៀត ក៏បាន និយាយរៀបរាប់ថា គាត់ ព្យាយាម ជួយអស់ពី សមត្ថភាព ហើយ គឺបានត្រឹមប៉ុននឹង គឺដង្ហើម របស់គាត់ ដកបាន ដោយប្រើ ម៉ាសុីន តែប៉ុន្នោះ ហើយក៏មិត្ត ល្អ ខ្ញុំ គាត់បានខ្នាស់ខ្នែង រកពេទ្យ ល្អៗ ក៏ គេ នៅប្រាប់ថា សភាពនឹង គឺមិនមាន សង្ឃឹមឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ ម្ដាយវិញមានតែយំ ស្ដាយកូន ខំ ប្រឹងនិយាយទៅ កូនផង ហៅកូនផង ក៏ គាត់ នៅតែមិនដឹងខ្លួនដដែល ។ សូម្បីតែ លោកគ្រូពេទ្យ ក៏ លោកអាណិត ស្តាយដល់គាត់ដែរ គឺលោកថា ស្ដាយវ័យ ដែលថានៅក្មេង ណាស់មិនគួរ ជួបរឿងបែប នឹង ទាល់តែសោះ ពេទ្យក៏យំ ធ្វើអោយចិត្ត ខ្ញុំ កាន់តែក្ដុកក្ដួល ខ្លាំងឡើងៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយខ្ញុំក៏ ពិភាគ្សា ជាមួយគ្រួសារខ្ញុំ ក៏សំរេច ចិត្ត សុំពេទ្យ យកកូនមក ផ្ទះតែម្ដងទៅ ។ ឥឡូវខ្ញុំសូម បញ្ចប់ការ រៀបរាប់តែត្រឹម ប៉ុន្នឹងទៅចុះ ។ ហើយជាចុងក្រោយ នេះ ខ្ញុំក៏ សូមអរគុណ ទៅដល់ បង ប្អូន ពូ មីង ទាំងអស់ដែលបាន ចូលរួម រំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ចំពោះរូបខ្ញុំដែលជា ឪពុកនឹង ម្ដាយ នៃស ព “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមទស្សនារូបភាពនៅខាងក្រោមនេះ៖

Leave a Reply