ទិដ្ឋភាពជាច្រើន ក្នុងថ្ងៃឡើងវីឡាថ្មី រាប់ម៉ឺនដុល្លារ កែវ ចាន់និមល ម្សិលមិញ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ពិធីការិនីឆ្នើមពោរពេញដោយវោហាស័ព្ទអ្នកនាង កែវ ចាន់និមល បច្ចុប្បន្ន តារារូបនេះកំពុងទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ ដោយពេលនេះ នាងក៏កាន់តែមានភាពមមាញឹកជាមួយនឹងការងារជាពិធីការិនី សឹងតែគ្មានពេលទំនេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បើទោះបី តារាស្រីរូបនេះ ចាប់យកតែអាជីពជាពិធីការិនីតែមួយមុខ តែនាងក៏នៅតែអាចទាញយកប្រជាប្រិយភាព និងឈ្មោះល្បីល្បាញបានយ៉ាងឆាប់រហ័ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ពិធីការិនីឆ្នើមរូបនេះ តែងតែធ្វើឲ្យមហាជនជាច្រើនឆាប់អារម្មណ៍លើរូបនាង តាមរយៈទេពកោសល្យការធ្វើជាពិធីការិនីស្ទើរតែគ្រប់ពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បើក្រឡេកទៅមើលពីជីវិតរស់នៅឯកជនរបស់នាងវិញឃើញថា តារាស្រីរូបនេះ ពិតជាមានជីវភាពធូធារតែម្ដង ហើយថ្មីៗនេះ តារាស្រីរូបនេះក៏បានទិញនៅផ្ទះវីឡាធំស្កឹមស្កៃ ដើម្បីបំពេញបំណងដល់កូនស្រីក្នុងថ្ងៃកំណើតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយផ្ទះវីឡាថ្មីនោះ ពិតជាមានធំទូលាយ ជាពិសេស ទិដ្ឋភាពខាងក្នុងពិតជាមានការរចនា និងតុបតែងបានយ៉ាងស្រស់ស្អាតខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្រោយពីទិញផ្ទះថ្មីរួច កាលពីម្សិលមិញនេះ អ្នកនាង កែវ ចាន់និមល ក៏បានធ្វើពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី ដោយបានអញ្ជើញតែសាច់ញាតិ និងមិត្តភក្ដិជិតស្និទ្ធិប៉ុន្មាននាក់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបី ពិធីការិនីរូបនេះ ធ្វើពិធីឡើងគេហដ្ឋានថ្មីជាលក្ខណៈសាមញ្ញ តែមើលទៅនាង និងគ្រួសារបានបង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយ ពោរពេញដោយក្ដីសុខ និងសុភមង្គលខ្លាំងតែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply