អ្នក​ខ្លាំង​១​ទល់​២ ! អា​មេ​រិ​ក​ប្រកាស​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រារាំង​ចិន និង​រុ​ស្ស៊ី​ពី​ការ​លក់​អាវុធ​ទៅ​ឱ្យ​អ៊ី​រ៉​ង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ សហរដ្ឋអាមេរិក​បាន​ព្យាយាម​ផ្តួចផ្តើម​យន្ត​ថ្មី​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​គោលបំណង​រារាំង​ការ​ដក​ទណ្ឌកម្ម​លើ​ការ​លក់​អាវុធ​ពី​បណ្តា​ប្រទេស​នានា​ទៅ​ឱ្យ​ប្រទេស​អ៊ី​រ៉​ង់ ដែល​នឹង​ផុតកំណត់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យ៉ាងណា​ការ​ផ្តួចផ្តើម​យន្តការ​ថ្មី​នេះ​ត្រូវ​បាន​ជំទាស់​ដោយ​បណ្តា​ប្រទេស​ដែល​មាន​ដូច​ជា រុ​ស្ស៊ី ចិន និង​អ៊ី​រ៉​ង់ ដោយហេតុ​ថា សហរដ្ឋអាមេរិក​បាន​បាត់បង់​សិទ្ធិ​ផ្តួចផ្តើម​យន្តការ​នេះ​តាំងពី​ឆ្នាំ​២០១៨ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ប្តេជ្ញា​នៅ​ក្នុង​បទ​សម្ភាសន៍​​ជាមួយ Fox News ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាននៅ​ក្នុង​ការ​កំណត់​របស់​ខ្លួន​ដើម្បី​រារាំង​ចិន និង​រុ​ស្ស៊ី ពី​ការ​រំលោភ​លើ​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​ការ​លក់​អាវុធ​ទៅ​ឱ្យ​អ៊ី​រ៉​ង់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Pompeo បាន​សម្តែង​ការ​ខកចិត្ត​បន្ថែម​ទៀត ចំពោះ​សកម្មភាព​របស់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​មិន​គាំទ្រ​ដល់​ចេតនា​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តួចផ្តើម​យន្តការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋអាមេ​រិក​​រូប​នេះ​ធ្លាប់​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ណា​ដែល​ប្រឆាំង​នឹង​គោលបំណង​នេះ ៕ ប្រភព ៖ Sputnik , ដោយ ៖ សំណាង

Leave a Reply