ពិតជាអស្ចារ្យមែន!!“ផ្លូវអង្គដួង​” ដែលជាផ្លូវ​ពី​រាជធានី​ឧដុង្គ ដែលឆ្ពោះ​ទៅ​កាន់​ កំពង់ផែ​សមុទ្រ​ខេត្ត​កំពត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវ​អង្គ​ដួង គឺ​ជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​ការ​ធ្វើដំណើរ​នា​សតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពី​រាជធានី​ឧដុង្គ ឆ្ពោះ​ទៅ​កំពង់​ផែ​សមុទ្រ​តែ​មួយ​គត់​របស់​កម្ពុជា គឺ​កំពង់​ផែ​នៅ​ខេត្ត​កំពត (ខេត្ត​កែប​សព្វថ្ងៃ) ដែល​មាន​ប្រវែង ១៦០គីឡូម៉ែត្រ ឬ​៤០០០​សិន​ (១សិន​ស្មើ​៤០ម៉ែត្រ​ជា​ខ្នាត​ខ្មែរ​សម័យ​ដើម)​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ណោះ​កំពង់​ផែ​ព្រៃនគរ ត្រូវ​បាន​យួន និង​បារាំង​កំពុង​តែ​ច្បាំង​គ្នា​បណ្ដាល​ឲ្យ​កប៉ាល់​ខ្មែរ​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​តាម​ទន្លេ​មេគង្គ ឆ្ពោះ​ទៅ​សមុទ្រ​បាន​ទៀត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ឆ្នាំ​១៨៥១ ព្រះអង្គ​ដួង​បាន​បញ្ជា​អោយ​កេណ្ឌ​ប្រជារាស្ត្រ​ទៅ​កសាង​ផ្លូវ​នេះ​ឡើង ដោយ​បាន​ផ្តល់​ប្រាក់​កម្រៃ​ជូន​កំណែន​ផង​ ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​​វិញ​ ជំនួស​ផ្លូវ​ទឹក​ដែល​យួន​រារាំង​កប៉ាល់​ខ្មែរ មិន​ឲ្យ​ចេញ​ចូល​ឆ្លង​កាត់​តាម​ទន្លេ ​មេគង្គ​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះ​អង្គ​បាន​បង្កើត​កំពង់​ផែ​សមុទ្រ​របស់​ខ្មែរ​​នៅ​ខាង​កើត​ភ្នំ​កែប ទល់​មុខ​កោះ​ទន្សាយ សម្រាប់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​តាម​សមុទ្រ​វិញ​ម្ដង៕ សូមទស្សនារូបភាពខាងក្រោមនេះ ប្រភព៖ Wow Cambodian

Leave a Reply