ព្រះសីហនុ៖ ថ្វីត្បិតកំពូលតារាចម្រៀងស្រីជួរមុខក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានសាងគ្រួសារ យ៉ាងមានសុភមង្គលហើយក្តី ក៏តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពដដែល ជាពិសេសនោះ បទចម្រៀងដែលបានចេញមកជាហូរហែរ សុទ្ធសឹងតែទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន។
យ៉ាងណាមិញ ឆ្លៀតឱកាសថ្ងៃឈប់សម្រាក ដោយទំនេរពីការងារបន្តិច អ្នកម៉ាក់កូនមួយរូបនេះ បានដឹកដៃស្វាមី បានធ្វើដំណើរទៅដើរលេងកម្សាន្តដល់សមុទ្រ នៅឯកោះរ៉ុង យ៉ាងមានក្តីសុខតែម្តង។
ជាក់ស្តែង លើគណនីអ៊ីនស្តាក្រាមរបស់អ្នកនាងផ្ទាល់តែម្តង បានចែកចាយរូបភាព ជាច្រើនប៉ុស្តិ៍ ដែលបានលំហែកាយ យ៉ាងសប្បាយ ជាមួយទិដ្ឋភាពយ៉ាងស្រស់ស្រាយ ហើយជាពិសេសនោះ
អ្នកនាងក៏មិនភ្លេចដែរ ជាមួយ ការតែងខ្លួនស្អាតប្លែក ក្នុងឈុតប៊ីគីនី អមជាមួយអាវក្រៅស្បៃវែង ពណ៌បៃតងខ្ចី យ៉ាងមានភាពទំនុកចិត្ត ទោះបីជាតារារូបនេះមានកូនមួយហើយក្តី។
ទោះជាយ៉ាងណាក្តី ម្ចាស់បទ «កូនយំល្វើយៗ» រូបនេះ តែងតែទទួលបាន ការសរសើរពីមហាជន ជាពិសេសអ្នកគាំទ្រ ស្របពេលដែលមិនសូវជាឃើញនាងបញ្ចេញសាច់បែបនេះ ពេលបញ្ចេញម្តងហ្វេនបើកភ្នែកធំៗមិនធម្មតា៕ សូមទស្សនារូបខាងក្រោម៖