ខេត្តឈុនបុរី៖ នារីជនជាតិខ្មែរម្នាក់ ឈ្មោះ ឈឿន សុខលីន ភេទស្រី អាយុ 29ឆ្នាំ ស្រុកកំណើតរស់នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប ស្រុកលេីកដែក ខេត្តកណ្តាល ។ យោងតាមសាច់រឿងបានអោយដឹងថានារីជនជាតិខ្មែរខាងលើ ត្រូវមិត្តភ័ក្ដិធ្វេីការជាមួយយកមកបោះបង់ចោលនៅម្ដុំហ្វែត8ក្នុងតំបន់និគមអាំម៉ាតាក់សិធី ស្ថិតនៅក្នុងស្រុកផានថង ខេត្តឈុនបុរី ប្រទេសថៃ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ទី22 ខែសីហា ឆ្នាំ2020 តាមការបញ្ជាក់របស់បុរសជនជាតិថៃម្នាក់ដែលបានជួយនារីជនជាតិខ្មែរខាងលេីបានសរសេរនៅក្នុងក្រុមហ្វេសប៊ុកមួយថាគាត់បានប្រទះឃើញនារីជនជាតិខ្មែរខាងលេីដេីរបណ្ដេីរយំបណ្ដេីរនៅតាមដងផ្លូវម្ដុំហ្វែត8 ក្នុងស្ថានភាពគ្មានកំលាំងកំហែងគ្មានប្រាក់ជាប់ខ្លួន គ្មានញាតិសន្តាននៅតំបន់នេះទៀត
ហេីយថែមទាំងមិនចេះនិយាយភាសាថៃទៀតផងពេលឃើញគួរឲ្យអាណិតដូច្នោះបុរសជនជាតិថៃរូបនោះក៏នាំនាងទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍ផានថង បន្ទាប់មកមានអ្នករត់ម៉ូតូឌុបនៅក្បែរនោះចេះនិយាយភាសាខ្មែរខ្លះៗបានសួរនាំនាងអំពីមូលហេតុដែលកេីតឡើង
ហើយនាងបានប្រាប់ថានាងត្រូវមិត្តភ័ក្ដិយកមកបោះបង់ចោល ហេីយពេលនេះនាងឃ្លានបាយខ្លាំងណាស់ លឺដូច្នោះបុរសជនជាតិថៃចិត្តរធម៌ដែលនាំនាងមកបានទៅទិញបាយទិញទឹកនិងនំមួយចំនួនអោយនាងហូបដេីម្បីបន្ធូរភាពហេវហត់ព្រមទាំងផ្ដល់ប្រាក់បន្តិចបន្តួចដល់នាងសម្រាប់ទិញរបស់ហូបចុកតទៅមុខទៀត។
បុរសជនជាតិថៃចិត្ដធម៌ដដែលបានបញ្ជាក់ន្ថែមថានៅវេលាម៉ោង10:30នាទីយប់ថ្ងៃដដែលនោះ មានថៅកែចិត្តធម៌ម្នាក់ព្រមទទួលយកនាងទៅធ្វេីការជាមួយព្រោះកន្លែងធ្វេីការគាត់ក៏មានកម្មករខ្មែរធ្វេីការផងដែរ។ ករណីខាងលើនេះសូមអរគុណនូវសន្ដានដ៏ល្អនិងចិត្តធម៌របស់បុរសជនជាតិថៃខាងលើដែលជួយដល់ពលករខ្មែរខាងលេី ។