ភ្នំពេញ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយយុវជនដៃដល់ម្នាក់ យកកាំ បិ តចុងស្រួចចា ក់ទៅលើយុវជនម្នាក់ទៀតដែលជាមិត្តភក្តិនឹងគ្នា ខណៈកំពុងផឹកស៊ីជុំគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ
ក្រោយពីយុវជនដៃដល់ និងយុវជនរងគ្រោះផឹកស៊ីទាស់ពាក្យសម្តីគ្នា។ដោយឡែក ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង ៥៥នាទី នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះដែរ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ សឿង សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ កំពុងរត់គេចខ្លួន។
ចំណែកយុវជនរងគ្រោះឈ្មោះ លី ពិសី ហៅពី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប។ យុវជនសង្ស័យ និងយុវជនរងគ្រោះមានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ជាក់ស្តែង ប្រភពដដែលបន្តថា យុវជនសង្ស័យ និងយុវជនរងគ្រោះ គឺជាមិត្តភក្តិនឹងគ្នាជាយូរមកហើយ លុះមកដល់ថ្ងៃកើតហេតុ យុវជនរងគ្រោះ និងយុវជនសង្ស័យបាននាំគ្នាផឹកស៊ី ហើយពុំដឹងជាមានរឿងអ្វី បានកើតជាទំនាស់ទាស់ពាក្យសម្តីគ្នា
រហូយធ្វើឲ្យយុវជនសង្ស័យបានយកកាំបិតចុងស្រួច មកចា ក់លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ រួចយុវជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍កើតឡើង យុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅ
មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលយុវជនរងគ្រោះដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីស្រាវជ្រាវចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់៕ប្រភព៖ខ្មែរឃ្លូបល