ពិតជាអស្ចារ្យមែន!! ដែលជនបរទេសបង្ហោះវីដេអូមួយនេះ រឹតធ្វើឲ្យខេត្តកែប និងខេត្តកំពត កាន់តែល្បីលើពិភពលោក (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះក្នុង YouTube របស់លោក Mark Wiens បានបង្ហោះវីដេអូមួយដែលនិយាយពីដំណើរទស្សនកិច្ចរបស់គាត់ជាមួយក្រុមគ្រួសារ និងមិត្តភក្ត ទៅលេងខេត្តកែប ដែលមើលទៅវាជួយផ្សព្វផ្សាយបន្ថែមទៀតឲ្យដំបន់ទេសចរណ៍របស់ប្រទេសយើងរឹតតែល្បីល្បាញថែមទៀត នៅក្នុងនោះដែរគាត់បាននាំទៅមើលចាំការម្រេច ស្វាយ ព្រមទាំងរៀបរាប់នូវតម្លៃមួយចំនួនដែលគាត់បានចំណាយទៅលើដំណើរទស្សនកិច្ចរបស់គាត់ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះសូមទស្សនាវីដេអូ និងមើលពីតម្លៃដែលគាត់បានសរុបជូន។ខាងក្រោមនេះជាសាររបស់គាត់ក្នុង YouTube ដែលគាត់បានរៀបរាប់ពេលដែលគាត់បានមកប្រទេសកម្ពុជាយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជាល្អបំផុតក្នុងការធ្វើដំណើរទៅខេត្តកែបនៃប្រទេសកម្ពុជាគឺដើម្បីបរិភោគអាហារសមុទ្រ ហើយនៅទីនោះមានអាហារសមុទ្រសម្បូរបែបច្រើនណាស់។ ទោះបីជាខ្ញុំមិនមានពេលស្នាក់នៅពេលយប់ក្នុងខេត្តកែបនេះក៏ដោយ ក៏ពួកយើងបានចំណាយពេលដើម្បីបរិភោគក្តាមនៅទីនេះផងដែរគឺ នៅម្តុំផ្សារក្តាមកែបតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលអ្នកទិញក្តាមនៅទីនោះអ្នកអាចតថ្លៃបាន ពីព្រោះតម្លៃរបស់វាមានការប្រែប្រួលតាមរដូវកាល។ នៅថ្ងៃនេះខ្ញុំបានចំណាយលុយទិញក្តាម 2 គីឡូក្រាម ក្នុងតម្លៃ 14 ដុល្លារ។ ហើយបើយល់ល្អ ពេលទិញក្តាមនៅទីនោះហើយគួរតែចម្អិននៅហ្នឹងកន្លែងរឹតតែប្រសើរ ព្រោះវានឹងធ្វើឲ្យគុណភាពរបស់ក្តាមនៅឆ្ងាញ់ល្អ ហើយតម្លៃចម្អិនក្តាម អស់តែ 1 ដុល្លារទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីនោះក៏មានអាហារសមុទ្រជាច្រើនផងដែរ។ ពួកយើងបានទិញត្រីដែលមានទំហំសមល្មមបីប្រភេទ ទិញបាយ ទឹកជ្រលក់ពីរដប ដោយចំណាយអស់ 13 ដុល្លា ព្រមទាំងទិញភេសជ្ជៈញុាំផ្សេងទៀតដោយចំណាយប្រហែល 4.34 ដុល្លារ បន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេបន្ទាប់ពីញុាំអាហារហើយ កុំភ្លេចអោយសោះនូវបង្អែមសម្រាប់លាងមាត់គឺផ្លែធូរេន នៅពេលដែលពួកយើងញុាំទៅពិតជាមានអារម្មណ៍ថាឆ្ងុយឆ្ងាញ់មែនទែន ដោយចំណាយលុុយអស់ 10 ដុល្លារ ក្នុង 2, 2 គីឡូក្រាម ហើយយើងអាចញាុំរបស់ឆ្ងាញ់នេះបានគឺនៅខេត្តកំពតដែលមានទីតាំងស្ថិតនៅជាប់ខេត្តកែបមានតែម្តង ហើយក៏ជាខេត្តមួយដែលល្បីល្បាញពេញផ្ទៃប្រទេស ក៏ដូចនៅបរទេសមួយចំនួនថា ខេត្តនេះសម្បូរដោយធូរេនដែលមានរបស់ជាតិឆ្ងាញ់ជាងគេផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយជាចុងក្រោយកុំភ្លេចឲ្យសោះគឺ ម្រេច ដែលគេបានវាតម្លៃថាជាម្រេចដែលល្អបំផុតនៅលើពិភពលោកផងដែរ! បន្ទាប់មកយើងបានបើកឡានទៅសុធីស៍ផិបភើរហ្វាម (Sothy’s Pepper Farm) ដែលល្បីល្បាញក្នុងការដាំម្រេចក្នុងខេត្តកំពត ដែលកំពុងល្បីល្បាញថាជាម្រចដែលល្អបំផុតនៅលើពិភពលោកផងដែរ។ យើងបានភ្លក់រសជាតិនិងដឹងច្រើនអំពីម្រេចហើយវាពិតជាមានរស់ជាតិឆ្ងាញ់មែន។ហើយសរុបមកចំពោះតម្លៃឡានឈ្នួលពេញមួយថ្ងៃនេះសម្រាប់ដំណើរកម្សាន្តរបស់ពួកយើងគឺអស់ 130 ដុល្លារប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply