ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ប៉ុន្តែប្រហែលមិនសូវស្គាល់ប្អូនស្រីអ្នកនាងឡើយ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះស្រាប់តែប្អូនស្រីអ្នកនាង បានបង្ហោះសារយ៉ាងចាក់ដោតយ៉ាងដូច្នេះថា៖
«មួយជីវិតរបស់ខ្ញុំមនុស្សដែលខ្ញុំស្រលាញ់បន្ទាប់ពីឳពុកម្ដាយរបស់ខ្ញុំគឺបងស្រី ថ្វីថ្បិតតែមិនបានកើតមកជាកូនគាត់តែខ្ញុំចាត់ទុកគាត់គឺជាម្ដាយទីពីរបស់ខ្ញុំ បងស្រីតែងតែមើលថែប្អូនៗទាំង៨ អប់រុំបងប្អូនអោយចេះមើលថែគ្នាស្រលាញ់គ្នា បងស្រីខំណាស់មិនដែលមានពេលសម្រាកខំប្រឹងតស៊ូដើម្បីជា
បង្គោលដ៏រឹងមាំនិងធ្វើជាគំរូដ៏ល្អដល់ប្អូនអោយមានកាតស៊ូនៅក្នុងជីវិត ប្អូនពិតជាមានសំណាងណាស់ដែលបានកើតមករួមផ្ទៃជាមួយបង ពាក្យមួយឃ្លាដែលបងតែងតែប្រាប់ប្អុននៅពេលដែលប្អូនធ្វើខុសគឺ (មនុស្សដែលមិនធ្លាប់ធ្វើខុសសោះ
គឺជាមនុស្សដែលមិនដែលសាកអ្វីដែលថ្មី) ខាត់សុឃីមគឺនៅតែជាខាត់សុឃីម ស្នាមញញឹមនៅតែបន្ត សម្ដីពិតចេញពីបេះដូង ខាត់ស្រីវង»៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖