ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយអ្នកស្រីមាស សុជាតា ប្រពន្ធរបស់លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មានTVFB ទប់អារម្មណ៍លែងបាន ក៏បញ្ចេញសារលើគណនីហ្វេសប៊ុករបស់ខ្លួនជាបន្ទាប់បន្ទាប់ ហើយចុងក្រោយក៏ស្រក់ទឹកភ្នែក រួចប្រាប់ថាយំនេះ មិនមែនដោយសារទន់ជ្រោយនោះទេ។
ជាក់ស្តែង អ្នកស្រី មាស សុជាតា បានប្ដូរព្រូហ្វាល់ដាក់ពណ៌ខ្មៅងងឹត ហើយគ្រាន់តែរយៈពេល៣ថ្ងៃអ្នកនាង បានរៀបរាប់រឿងក្នុងចិត្តជាច្រើន តាមរយៈការបង្ហោះសារជាបន្តបន្ទាប់នោះ ដើម្បីបន្ធូរភាពតានតឹងរបស់ខ្លួន ដែលទប់លែងជាប់ ព្រោះសម្ពាធធ្ងន់ធ្ងរពេក។
ក្នុងនោះដែរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ អ្នកស្រីបានបង្ហោះសារដូច្នេះថា «មនុស្សមិនចេះមាត់ តែក្រោយខ្នងយាយពីថាចាក់រុកឥតល្ហែ តែនៅមុខធ្វើមិនដឹងមិនឮ មាត់ស្រី»។
«មីមួយនោះក៏ដោយឈ្លោះមួយអ្នកណាអញ្ជើញជេរអ្នកនឹងទៅកុំមកផ្ដាំផ្ញើ អញមែនក្របីអោយនាងបោកម្ដងហើយម្ដងទៀតទេ មិនបាច់តេមកអញទៀតទេ និយាយគេទទួលខ្លួនឯងកុំមកចោទអញវិញ អញស្គាល់គេពីអង្កាល់ គេដឹងចរិតនាងពាក់កណ្ដាលប្រទេសហើយ សន្ដានចឹងបានគេដាក់ពានអោយ»។
«សុំទោសមិនបានគុំកួនតែចង់ជេរអោយគេដឹងសន្ដាន អាណាក៏ដោយ បើខ្លាំងមកព្រុសមុខផ្ទះអញ កុំខាំអញក្រោយខ្នងវាអន់ យល់នៅ»។«សាច់ការណាស់១ថ្ងៃៗនៅដាក់សម្ភាធអោយអ្នកនៅក្នុងនោះទៀត សុំសរសើរ ហើយមកទោតដាក់អញ ចុះអត់មើលកំហុស ពួកខ្លួនទេ មិនបានល្អរហូតចឹង ធ្វើអីក៏ដោយកុំស្មានគេមិនដឹង»។
«វាល្មមដល់ពេលខ្ញុំខឹងហើយ បើចាក់រុកក្រោយខ្នងចឹង ក្នុងfb យាយពីថាអ្នកមិនដឹងល្អអើយសែនល្អ ធ្វើមិនតបត តែការពិតសាហាវ ជាងការគិត»។ «អ្នកដទែ»។«ខ្ញុំ និងអហោសិកម្មអោយមនុស្សគ្រប់គ្នាណាដែលលើសលស់ជាមួយខ្ញុំ»។
យ៉ាងណាមិញ ក្រោយមកនៅថ្ងៃទី២០ ខែសីហា អ្នកស្រីបានបង្ហោះសារទៀតថា«បន្ទុកខ្លះខ្ញុំទទួលម្នាក់ឯងមិនអស់ទេ »។ ខ្ញុំមិនត្រូវការបស់អ្នកណាទាំងអស់អ្វីដែលខ្ញុំត្រូវកាពេលនេះ……..»។ «ខ្ញុំយំមិនមែនខ្ញុំទន់ជ្រាយតែចង់លាងធូលីខ្លះចេញពីកែវភ្នែកព្រោះវាច្រើនពេកសម្រាប់ខ្ញុំ»។ «អរគុណសម្រាប់បងៗសារព័ត៌មានដែលចង់សម្ភាសន៍ចង់ប្រាប់ថាពេលណាខ្ញុំរាងធូរចិត្ត ខ្ញុំនឹងផ្ដល់ចម្លើយថាហេតុអ្វី ទើបបានជាខ្ញុំក្រៀមក្រំ»។
ដោយឡែក នៅថ្ងៃទី២១ ខែសីហានេះ បង្ហោះភ្ជាប់ជាមួយរូបថតខ្លួនកំពុងអុជធូប អ្នកស្រី មាស សុជាតា បានសរសេរទៀតថា «រឿងខ្លះវាមិនចេះតែបានតាមចិត្តយើងនោះទេ ពេលខ្លះអ្វីដែលយើងនឹកស្មានមិនដល់វានឹងអាចកើតឡើងពេលដែលយើងធ្លាក់ខ្លួនលំបាក »។ដោយឡែក តាមរយៈសារខាងលើនេះ ឃើញថា អ្នកស្រី ហាក់កំពុងតែផ្ទុះប្រតិកម្មទៅនឹងស្ត្រីម្នាក់ តែអ្នកនាង មិនបានបង្ហាញថាជាអ្នកណានោះទេ ដែលតាមធ្វើបាបអ្នកនាងនោះ។
កន្លងមកអ្នកស្រីធ្លាប់និយាយពាក់ព័ន្ធនឹងមិត្តភក្ដិតាមឈ្នានីសធ្វើបាបបែបនេះដែរ តែមិនដឹងពេលនេះជាមនុស្សតែមួយ ឬយ៉ាងណានោះទេ។ជាមួយគ្នានេះ អ្នកគាំទ្រអ្នកស្រីជាច្រើន បានលើកទឹកចិត្តឲ្យអ្នកស្រីតស៊ូ ក្នុងនោះ សូមដកស្រង់មតិមួយ បានលើកទឹកចិត្តបែបនេះថា «បងត្រូវតែរឹងមាំ.ខ្ញុំដឹងថាគ្រាន់តែនិយាយវាងាយស្រួល តែបងជាអ្នកទទួលបងពិតជាពិបាកខ្លាំង
ប៉ុន្តែរាល់គ្រប់បញ្ហាតែងតែមានដំណោះស្រាយ បើបងចង់ស្រាយទាំងអស់ក្នុងពេលតែមួយវារឹតតែធ្វើអោយបងពិបាកផ្លូវចិត្តកាន់តែខ្លាំង. គិតមួយស្រាយមួយសិនទៅបង បានធូរស្រាលខ្លះហើយចាំស្រាយបន្ថែមទៀតតាមក្រោយ មានមនុស្សជាច្រើនគ្រប់គ្នាចាំជួយលើកទឹកចិត្តបង ចំណែកឯកម្លាំងចិត្តបស់បងគឺកូនទាំង២នុះហើយ ដូច្នេះពេលនេះបងមិនឯកាទេរឹងមាំឡើងបង»៕ប្រភព៖តារា