ដូចប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងលោក ងួន ចាន់ដេវីត បានបួសសាងផ្នួសជាព្រះសង្ឃ ក្នុងចិត្តជ្រះថ្លា នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង អស់រយៈពេល១ខែមកហើយ បើគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ។
ជាក់ស្តែងពេលនេះ លោក ងួន ចាន់ដេវីត បានត្រលប់មកជាតារាចម្រៀងធម្មតាវិញហើយ និងបានផ្សឹករួចរាល់ ហើយក៏កំពុងតែត្រលប់មកផ្ទះវិញដែរ។
ជាក់ស្តែង មុននេះកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពរបស់លោក ដេវីត និងកញ្ញា ក្រាបថ្វាយបង្គំលាពីក្នុងវត្ត ក្នុងនោះ កញ្ញា ទេព បូព្រឹក្ស ពិតជាមានទឹកមុខសប្បាយរីករាយ និងបានបង្ហោះសារថា: ចាសថ្ងៃនេះត្រលប់ទៅភ្នំពេញវិញហើយចាស🙏។
ក្រោយឃើញបែបនេះ ហ្វេនៗពិតជាសប្បាយរីករាយជាខ្លាំង ដោយសារតែលោក ដេវីត បានត្រលប់មកជាថ្មី ហើយពួកគេនិងបានស្តាប់ៗបទថ្មីរបស់លោកជាបន្តបន្ទាប់ទៀត៕