ភ្នំពញ ក្រោយពីបានទទួលដំណឹងថា លោក ព្រាប សុវត្ថិ ចាកចេញពីផលិតកម្ម ហង្សមាស មកចូលផលិតកម្ម Ga laxy Navatra ភ្លាមមិនទុកចស្អែកតារាចម្រៀងពន្លកថ្មីកំពុងតែល្បីល្បាញខ្លាំងនោះគឺកញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហាញអារម្មណ៍ពិតខ្ទេចខ្ទីគ្មានសល់។
ជាពិសេសហ្វេនៗ ចូលរួមអបអរសាទរចំពោះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលចូលមកផលិតកម្ម Galaxy Navatra និង សង្ឃឹមថា តន់ ច័ន្ទសីម៉ា និងមានបទចម្រៀងច្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀងខាងលើក្នុងពេលឆាប់ៗនេះ៕បើតាមផេកផ្លូវការរបស់ផលិតកម្ម Galaxy Nava tra បានប្រកាសជាផ្លូវការថា ៖
“ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។
ស្របជាមួយគ្នានេះ ម្ចាស់បទ “ឡានសារ៉ែន៉” គឺកញ្ញា តន់ ច័ន្ទសីម៉ា ក៏បានបង្ហាញអារម្មណ៍ថា៖” នាងខ្ញុំសូមស្វា គមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង បងប្រុស ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយ នៃគ្រួសារ Galaxy Navatra” ។