មិនខុសពីតារាផ្សេងៗទៀតនោះទេ កញ្ញា សុខ ពិសី ក៏ជាតារាមួយដួងក្នុងដួងចិត្តយុវវ័យ និងជាគ្រាប់ពេជ្រនៃផលិតកម្មសាន់ដេ។ ក្រៅពីភាពល្បីល្បាញក្នុងវិស័យចម្រៀង កញ្ញា សុខ ពិសី
ជាតារាដែលមានសម្រស់ស្រស់ស្អាតផងដែរ និងក៏មិនទាន់បានបញ្ជាក់ជាសាធារណះដោយផ្ទាល់ថា កញ្ញាមានគូស្នេហ៍ហើយនោះទេ។ ជាហេតុធ្វើឲ្យអ្នកគាំទ្រចង់ដឹងថា តើជីវិតស្នេហានិងការរស់នៅរបស់កញ្ញា សុខ ពិសី ពីមួយថ្ងៃទៅមួយថ្ងៃ មានការផ្លាស់ប្តូរដូចម្ត៉េចខ្លះ?
ងាកមកមើលពេលនេះវិញ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទំព័រហ្វេសប៊ុកមួយឈ្មោះ image hunter photography បានបង្ហោះរូបថត Pre-Wedding ជាមួយបុរសខ្ពស់សង្ហារមួយរូប ដែលមានឈ្មោះថា សេង ហាក់ ដែលជាម្ចាស់ហាង Salade-K ដែលគេសង្ស័យថាជាគូស្នេហ៍។
ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ទេថា តើកញ្ញា សុខ ពិសី និងម្ចាស់ហាង Salade-K រូបនេះជាគូស្នេហ៍នឹងគ្នារឺយ៉ាងណាឡើយទេ៕ កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម៖