ចា ក់​ដោត​! កា​កា បញ្ជាក់​ជំហរ​ជុំវិញ ការ​ចែករំលែក Trailer​រឿង​«​ដើម្បី​ល្បី​» ហើយ​ផ្ដាំ​ថា ​បើ​មិនមែន​យើង​កុំ​រើស​ដាក់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយ​នេះ ការ​ធ្វើ​អំពើ​ល្អ ហើយ​ថត​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ចាប់ផ្ដើម​មានការ​រិះគន់​ជា​បន្តបន្ទាប់​ហើយ រហូត​មាន​ការ​ចេញ​ជា​សាច់រឿង​កំប្លែង និង​ខ្សែ​ភាពយន្ត​បែប​អប់រំ​ជុំវិញ​ប្រធានបទ​នេះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​កំប្លែង​ដ៏​ល្បី នាយ​គ្រឿន ក៏បាន​សម្ដែង​រឿង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អំពើ​ល្អ នៅមុខ​កាមេរ៉ា រួច​ថត​បង្ហោះ​ចូល​បណ្ដាញ​សង្គម ឲ្យ​គេ​ឡាយ សែរ ខំ​មិន​នេះ​ផងដែរ ហើយ​ចុងក្រោយ ទទួល​លទ្ធផល​មិនល្អ តបស្នង​វិញ ដោយសារ​ការ​ធ្វើ​ មិន​ចេញពី​ចិត្ត​នេះឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​«Sastra Film»​វិញ ក៏បាន​ថត​សម្ដែង​ភាពយន្ត​មួយ មាន​ចំណងជើង​ថា​«​ដើម្បី​ល្បី​» ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាងលើ​នេះ​ដែរ ហើយ​បាន​ចេញ​ជា​ Trailer ជូនដំណឹង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​ថា «​បើ​ធ្វើ​ល្អ​ចេញពី​ចិត្ត គ្រប់គ្នា​ក៏​សាទរ​សប្បាយចិត្ត​ជាមួយ តែបើ​យើង​គ្រាន់តែ​ធ្វើ​ល្អ ដើម្បី​ល្បី ដើម្បី​ជា​ធ្នាក់​ជា​ផលប្រយោជន៍ នោះ​ចុងក្រោយ​យើង​ក៏បាន​ត្រឹមតែ ……​ដើម្បី​ល្បី ភាពយន្ត​ជីវិត​ថ្មី សប្តាហ៍​នេះ មាន​ផ្សាយ​ជូន​ទស្សនា​ថ្ងៃអាទិត្យ ទី​២៣ ខែសីហា​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កា​កា អូស្ត្រាលី ជា​កំពូល​អ្នកគាំទ្រ​«Sastra Film»​ផង​នោះ ក៏បាន​ចែករំលែក​សាច់រឿង​ខាង​លើ​នេះ ដោយ​សរសេរ​រៀបរាប់​ថា «​កុំ​ច្រឡំ​ថា​អូន​ជា​អ្នកនិពន្ធ​រឿង​ហ្នឹង​ណា​! Sastra​គេ​មាន​អ្នកនិពន្ធ​ក្រុម​ត្រូវ​របស់គេ ខ្ញុំ​គ្រាន់តែ​ជា​TOP​ហ្វេ​ន​របស់​សាស្ត្រា​ទេ​! អ្វីដែល​ខ្ញុំ​តែងតែ​លើក​មក​និយាយ​គឺជា​រឿង​ដែលមាន​មែន​នៅក្នុង​សង្គម ខ្ញុំ​មិនមែន​ប្រភេទ​មនុស្ស​មាន​មាត់​ចេះតែ​និយាយ​ទេ បើ​មិនមែន​យើង​កុំ​រើស​ដាក់ខ្លួន ។​ Love Team Sastra Film ពេញ​បេះដូង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នេះ ​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​រូប​នេះ បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ និង​អំពាវនាវ​ថា «ស្ដាយ​ណាស់​ដែល​គ្មាន​ឱកាស​ទៅ​គាំទ្រ​រឿង​ពោះ​ធំ ដែល​នឹង​បញ្ចាំង​នៅក្នុង​រោងកុន សូម​បងប្អូន​ជួយ​គាំទ្រ​ជំនួស​ខ្ញុំ​ផង»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាព និង វីដេអូខាងក្រោមនេះ

Leave a Reply