អ្នកគាំទ្រជាច្រើន ពិតជាមិនអាចភ្លេចឡើយ នូវបទជាច្រើនរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយក្នុងចំណោមបទទំាងនោះ មានចម្រៀងមួយបទ ដែលនៅតែដក់អារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ គឺមានចំណងជើងថា “អូនជាបេះដូងបង”។
បទនេះទោះស្តាប់ច្រើនដងក៏ដោយ ក៏មិនធុញទ្រាន់ឡើយ ព្រោះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបង្កប់អត្ថន័យ ផ្អែមល្ហែម ទៀតផង។ លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានបង្ហើបឲ្យដឹងថា “ការចូលរួមរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺជាការចូលរួមដោយពេញចិត្ត រវាងគ្នានឹងគ្នា។
លោកបានបន្តទៀតថា ” ចំពោះចក្ខុវិស័យ ដែលទទួលលោកព្រាប សុវត្ថិ ឲ្យចូលរួមជាមួយផលិតកម្ម Galaxy Navatra ព្រោះតែចង់មានការប្រកួតប្រជែងនៅក្រៅប្រទេសច្រើនជាង”
លោក យឹម តាស្រង់ បាប្រាប់បន្ថែមទៀតថា “លោកមិនមានបំណងចង់ប្រកួតប្រជែងអីនោះទេ គឺចង់ឲ្យផលិតកម្ម Galaxy Navatra បន្តិចទៀតយើងមានមុខ ច្រៀងជាមួយនឹងបណ្តាលប្រទេសផ្សេងនៅអាស៊ី”។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ