តារាចម្រៀងលោក ងួន ចាន់ដេវីត បានសម្រេចចិត្តទៅសាងផ្នួស បំបួសនាគធ្វើជាព្រះសង្ឃ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញតារាប្រុសរូបនេះ មានចិត្តជ្រះថ្លា បួសនាគ ធ្វើជាព្រសង្ឃបែបនេះ។
យ៉ាងណាមិញ បើទោះបី ហ្វេនៗជាច្រើនបានដឹងថា ដេវីត សម្រេចចិត្តបួសធ្វើជាព្រសង្ឃ តាមពុទ្ធសាសនានោះ ដោយមុននេះ លោកក៏បានបង្ហោះវីដេអូ និយាយបកស្រាយពីមូលហេតុដែលលោកបំបួសនាគបែបនេះ។ ក្នុងនោះដែរ តារាប្រុសរូបនេះបាននិយាយពីមូលហេតុប្រាប់ទៅកាន់ហ្វេនៗយ៉ាងដូច្នេះថា៖
លោកនឹងក្លាយជាកូននាគចាប់ពីពេលវេលានេះតទៅ ហើយមួយរយៈនេះលោកចង់នៅកន្លែងភាពស្ងប់ស្ងាត់ ក៏ដូចជាចង់រំងាប់អារម្មណ៍ ដើម្បីយល់ដឹងពីព្រះពុទ្ធសាសនា ដូច្នេះហើយទើបលោកសម្រចចិត្តបួស ក្នុងរយៈពេលបួសនេះ មិនបានកំណត់នៅពេលវលាណាមួយនោះទេ
ដែលត្រូវសឹកត្រលប់ចូលសិល្បៈវិញ ហើយតារាប្រុរូបនេះបានបន្ថែមថា លោកសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងសប្បាយចិត្តជាមួយបុណ្យកុសល ដែលលោកកំពុងបំពេញនេះ។ ដោយមួយរយៈពេលនេះ លោកពិតជាបានជួប
រឿងស្មុគស្មាញ និងឧបសគ្គច្រើន ដោយសារបញ្ហាទាំងអស់នេះហើយ ទើបធ្វើឲ្យ លោកមកសាងផ្នួស ហើយអាចស្វែងយល់ពីខ្លួនឯង និងពីព្រះធម៌ ហើយចាប់ពីពេលនេះទៅលោកសន្យាថា មិនប៉ះពាល់លុយ ឬថវិកា ទូរស័ព្ទ ជាចុងក្រោយ
លោកសុំបិណ្ ឌបាតនៅរាល់ទង្វើស្អប់ ឈ្នានីស ហើយលោកក៏សុំអហោសិកម្មដល់រឿងរ៉ាវទាំងឡាយ សម្រាប់អ្នកដែលស្អប់ ច្រណែនលោកពីមុនមក។ក្រោយៗមក គេឃើញ មានញាតិញោមជាច្រើន បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា ជាហូរហែ មិនដែលដាច់ឡើយ។
ចំណែកប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានច្បាស់ការមួយ ប្រាប់ឲ្យដឹងថា លោកបង ដេវិត នឹងជិតដល់ថ្ងៃសឹកវិញហើយ គឺនៅព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ គម្រប់១ខែ នៃការសាងព្រះភ្នូស ។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ