ដល់​វេន កា​កា ដាក់​ទំនាយ​បែប​អូស្ត្រាលី ​ហើយ​ថា​អ្នក​នាង ​មិន​បាន​សុំ​ទោស​ ​អ្នក​ស្រី​ទ្រី ដាណា ឡើយ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ កា​កា​អូស្ត្រាលី បាន​និយាយ​រិះគន់​រឿង​អ្នក​អួត​មាស​ ពេជ្រ លុយ ឡាន​ជាដើម ហើយ​ត្រូវ​បាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​កាត់.ត​វីដេអូ​អ្នកនាង ភ្ជាប់​ទៅ​បុគ្គល​មួយ​ចំនួន ដូចជា​អ្នកស្រី​ទ្រី ដា​ណា អ្នកស្រី​ទ្រី សុ​ផានិត ជាដើមនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មូលហេតុ​នេះហើយ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ កា​កា ក្ដៅចិត្ត​ពេក ក៏បាន​ឡាយ​និយាយ​រឿង​នេះ ដោយ​ដាក់​ចំណងជើង​លើ​ការ​ឡាយ​នោះ​ថា «​ថ្ងៃនេះ​ដាក់​ទំនាយ​បែប​អ្នក​អូស្ត្រាលី​ឲ្យ​មើល​ម្ដង​! ជូនពួកអាផេកខូចខូច ដែលចូលចិត្តយកវីដេអូគេទៅផុស! និងអ្នកខំមិនជេរកូនខ្ញុំមួយចំនួន!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​ធ្វើការ​ឡាយ​វីដេអូ​នេះ កា​កា​ក៏បាន​ជូនដំណឹង​កាលពី​ម្សិលមិញ​រួចហើយ ដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា «​ចង់​ឃើញ​កា​កា​ចូល​រូប​ទេ​??? ស្អែក​នេះ​ខ្ញុំ​នឹង​LIVE​ដាក់​បណ្ដាសា​ចំពោះ​ម្ចាស់ admin page នេះ ហើយ​អ្នក​ខំ​មិន​ជេរ​ខ្ញុំ​មួយ​ចំនួន​ទាំង​មិន​បាន​ដឹង​ច្បាស់​ថា​វីដេអូ​ធាតុ​ដើម​របស់ខ្ញុំ​និយាយ​អំពី​អ្វី​! ខ្ញុំ​គ្មាន​រឿង​អី​ត្រូវតែ​សុំទោស​បង​ទ្រី​ដា​ណា​ទេ​! ព្រោះ​ខ្ញុំ​មិនបាន​និយាយ​សំដៅ​ទៅលើ​គាត់​! admin page​នេះ ចូលចិត្ត​យក​វីដេអូ​របស់​គេ​យក​មក​ផុស​ហើយ​ដាក់​រូបភាព​និង​ចំណងជើង​ឲ្យ​បងប្អូន​ទាំង​អស់គ្នា​យល់​ច្រឡំ​ទៅលើ​បុគ្គល!។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិកជន​ខ្មែរ​អូស្ត្រាលី​រូប​នេះ ​បន្ត​ថា «ខ្ញុំ​មិន​ខឹង​ជាមួយ​នឹង​បងប្អូន​ដែល​យល់​ច្រឡំ​មក​លើ​ខ្ញុំ​ដោយសារតែ​ចំណងជើង​ឬក៏​រូបភាព​ទេ​ តែ​អ្វីដែល​គួរ​ឲ្យ​អន់ចិត្ត​គឺ​ខ្មែរ​យើង​មួយ​ចំនួន​មាន​ខួរ​តែ​មិនចេះ​គិត ចូល​ទស្សនា​មើល​វីដេអូ​ធាតុ​ដើម​នៅ​លើ​ទំព័រ​របស់ខ្ញុំ​សិន​មុន​ពេល​បញ្ចេញយោបល់​ឬក៏​ចង់​សរសេរ​ជេរ​មកកាន់​ខ្ញុំ ស្អែក​នេះ​ប្រយ័ត្ន​ខ្ញុំ​ដាក់​បណ្ដាសា​ដោយ​អ្នក​ទៅ​!!! និយាយ​ជេរ​អញ​បាន ប៉ុន្តែ​បើ​ជេរ​ដល់​កូន​អញ​ដូចជា​លើស​ពេក​ហើយ​កុំ​ថា​អញ​មិនបាន​ប្រាប់​! ស្អែក​នេះ​អាណា​ខ្លះ​មី​ណាខ្លះ​ដែល​បាន​ជេរ​នៅក្នុង​ផេ​កមួយ​នេះ​ត្រៀម​ទទួល​ទៅ​!»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបន្តថា «ជាពិសេស​អា admin page នឹង​តែម្ដង​!!! បើ​យក​វីដេអូ​គេ​តែ​ប្រើ​នៅ​ក្នុង​ន័យ​ដូច​ម្ចាស់​ដើម​អញ​មិន​ថា​ទេ ព្រោះ​អញ​គិត​ថា​ជា​ខ្មែរ​ដូចគ្នា​! តែ​បើ​យក​រឿង​ដែល​គេ​ធ្វើ​ត្រូវ​ឲ្យ​ទៅជា​ខុស​ឲ្យ​មហាជន​យល់ច្រឡំ​ប៉ះពាល់​ដល់​កិត្តិយស​ ក៏​អញ​ទ្រាំ​មិនបាន​ដែរ​វើ​យ​! អា​ឆ្កែ​ឯង​ត្រៀម​តែ​រលាយ​ទៅ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ក្នុងការ​ឡាយ​វីដេអូ​ថ្ងៃនេះ​វិញ កា​កា បាន​ពន្លះ​ខ្លាំងៗ​ទៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​អត់​វិជ្ជាជីវៈ​​ខាង​លើ​នោះ ​ដែល​បាន​ភ្ជាប់​រូបអ្នក​នាង​ទៅ​បុគ្គល​មួយចំនួន ហើយ​ថែមទាំង​ថា អ្នកនាង បាន​សុំទោស​គេ​ទៀតផង​។ ជាការ​បកស្រាយ អ្នកនាង បាន​បញ្ជាក់ថា ខ្លួន​និយាយ​ក្នុងន័យ​ទូទៅ សម្រាប់​អ្នក​អួត​ពេជ្រ មិនបាន​សំដៅ​លើ​បុគ្គល​ណា​នោះទេ ​​ ហើយ​ខ្លួន​ក៏​មិនបាន​សំដៅ​ទោស​អ្នកណា​នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​នោះ​ផងដែរ​អ្នកនាង ក៏បាន​និយាយ​ពី​ការធ្វើ​បុណ្យ​មុខ​កាមេរ៉ា​ផងដែរ ដោយ​អ្នកនាង​ថា បើ​ធ្វើ​ចេញពី​ចិត្ត​ចាំបាច់​ថត​បង្ហោះ​ធ្វើ​អី អ្នកក្រ​ក៏​គេ​មាន​កិត្តិយស​ដែរ គេ​ក៏​ចេះ​ខ្មាស​គេ​ដែរ ហេតុអ្វី​ត្រូវ​ជួយ​គេ​ហើយ​យក​រូបគេ​មក​បង្ហោះ​ទៀត​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ក៏បាន​លើក​ឧទាហរណ៍​ពី​អ្នកមាន​រថយន្ត​ស៊េរី​ទំនើបៗ​ជិះ ពេល​គេ​ប៉ះពា ហើយ​លើកដៃ​សំពះ​នោះ ក៏​លើកលែងទោស​ឲ្យ​គេ តែ​បាន​ថតរូប​គេ​ទៅ​ពេល​សំពះ​នោះ ទៅ​បង្ហោះ ផងដែរ​។ អ្នកនាង​ថា ការធ្វើ​បែបនេះ មិនមែន​ចេញពី​ចិត្ត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គ្រាន់តែ​ជាការ​សង្ខេប​សម្ដី​ខ្លះៗ​របស់​កា​កា​អូស្ត្រាលី​ប៉ុណ្ណោះ ព្រោះ​នៅក្នុង​វីដេអូ​នោះ អ្នកនាង​បាន​លើក​ហេតុផល បកស្រាយ និង​ពន្លះ​ទៅកាន់​បុគ្គល​មួយចំនួន ក្នុងន័យ​ស្ថាបនា​ឲ្យ​សង្គម​បានល្អ​ជាច្រើន​ទៀត​។ ដូច្នេះ​សូម​ទស្សនា​វីដេអូ​លម្អិត​រួច​ចាំ​វាយតម្លៃ​៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply