ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានចូលប្រឡូកក្នុងអាជីពសិល្បៈជាង ១០ ឆ្នាំហើយ ។ រយៈពេលច្រើនឆ្នាំមកនេះ ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ឈរជើងលើវិស័យមួយនេះយ៉ាងរឹងមាំ ដោយនាងក្ដោបបានទាំងការងារជាពិធីការិនី និង តារាសម្ដែង ។
រឿងដែលគួរឱ្យចាប់អារម្មណ៍ ហ៊ិន ច័ន្ទនីរ័ត្ន ស្រវ៉ាបានប្រជាប្រិយភាពពីទស្សនិកជនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់បច្ចុប្បន្ន នាងនៅតែរក្សាតំណែងជាតារាស្រីជួរមុខប្រចាំប្រទេស ។
លើសពីភាពល្បីល្បាញ ចំណុចពិសេសដែលមហាជនតែងតែកោតសរសើរទៅលើ ហ៊ិន ច័ន្ទនីរ័ត្ន នោះគឺ នាងមានរូបសម្ផស្សស្រស់ផូរផង់ ស្នាមញញឹមមានមន្តស្នេហ៍ រូបរាងតូចច្រឡឹង ហើយអ្វីដែលសំខាន់ ពិធីការិនីរូបនេះ ទោះចាប់ដៃគូជាមួយពិធីករប្រុសរូបណា ក៏មើលទៅស័ក្ដិសមគ្នាខ្លាំងដែរ ។
ជាក់ស្ដែង ពិធីករប្រុសរូបសង្ហា ៦ ដួងនេះ សុទ្ធតែធ្លាប់ចាប់ដៃគូធ្វើជាពិធីករ-ការិនីជាមួយស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន និង ត្រូវមហាជនកោតសរសើរមិនដាច់ពីមាត់ ៖
១- ជា វណ្ណារិទ្ធ
២- អៀង វិច្ឆ័យ
៣- យឹម ណារ៉ា
៤- យ៉ែម សុគន្ធ
៥- ជួប សុភ័ក្រ
៦- ប៉ែន ចំរុង