វ៉ៃឱ្យចេញតែ ៥០ ដុល្លារទៅក្រាលកន្ទេល អង្គុយអាំងគ្រឿងសមុទ្រជុំគ្រួសារ នៅឆ្នេរកំពង់សោមដ៏ស្រស់ស្អាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញឡើងវិញ បន្ទាប់ពីមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការសម្អាតបរិស្ថាន និងការរៀបចំឆ្នេរក្លាយជាសម្បត្តិសាធារណៈភ្ញៀវអាចទៅលេងកម្សាន្តដោយសេរីមិនបាច់អស់លុយថ្លៃតូបទៀតឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱកាសឈប់សម្រាកជាច្រើនថ្ងៃនៅខាងមុខនេះ គឺជាឱកាសដ៏ពិសេសមួយដែលអ្នកអាចជួបជុំគ្រួសារ ធ្វើដំណើរកម្សាន្តក្នុងវិស្សមកាលដ៏វែងអន្លាយនេះទៅកាន់ឆ្នេរនៃខេត្តព្រះសីហនុ ។ ដោយឡែកបើសិនអ្នកមានគម្រោងទៅកាន់ទឹកដីនាប៉ែកនិរតីនេះ គួរដឹងពីតិចនិចខ្លះៗដើម្បីកាត់បន្ថយការចំណាយ មានត្រឹមតែ ២០ ម៉ឺនរៀលក៏អ្នកអាចទៅកម្សាន្តជាលក្ខណៈគ្រួសារដ៏រីករាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.គួររៀបចំត្រី សាច់ និងចង្ក្រានចានឆ្នាំងពីផ្ទះទៅឱ្យហើយ នេះជាការចំណាយមុនឆ្ពោះទៅកាន់គោលដៅ ដែលយើងគួរតែរៀបចំសម្ភារប្រើប្រាស់ពីផ្ទះដោយខ្លួនឯងមានចង្ក្រាន ចាន ឆ្នាំង ស្លាបព្រា ធុងទឹកកក និងភេសជ្ជៈជាដើម ។ ក្រៅពីនេះគួរដាក់សាច់គោ ឬត្រី សាច់ផ្សេងទៀតពីផ្ទះឱ្យហើយ។ ដូច្នេះពេលទៅដល់យើងមិនចាំបាច់ពិបាកដើររកទិញ ឬជួលគេឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.អាចដាក់កន្ទេលពីផ្ទះ ឬមួយជួលគេនៅទីនោះកន្ទេលមួយតម្លៃ ២ ឬ ៣ ពាន់រៀល យលល្អគួរតែដាក់កន្ទេស ឬ តុសម្រាប់ដាក់អីវ៉ាន់ពីផ្ទះឱ្យហើយ តែបើអ្នកមិនចង់ពិបាកដាក់ច្រើន ទៅជួលនៅឯឆ្នេរក៏មិនអស់ថ្លៃច្រើនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ការចំណាយលើគ្រឿងសមុទ្រ គ្រឿងសមុទ្រអ្នកមិនចាំបាច់កុម្ម៉ង់គេចម្អិនសម្រាប់នោះទេ ព្រោះអាចថ្លៃ ឬមួយគ្រឿងសមុទ្រមិនល្អ។ ដូច្នេះអ្នកអាចស្វែងរកទិញដោយខ្លួនឯងនៅផ្សារលើ ឬមួយទំនាក់ទំនងអ្នកធ្លាប់ស្គាល់ឱ្យគេរៀបចំទុកមុនស្រស់ៗ និងយកមកចម្អិនខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះបើអ្នកមាន ៥០ ដុល្លារអ្នកអាចបង្កើតដំណើរកម្សាន្តមួយដ៏រីករាយជុំគ្រួសារបានហើយ តែការចំណាយអាចលើសនេះអាស្រ័យទៅលើចំនួនសមាជិកគ្រួសាររបស់អ្នក ។ ការចំណាយនេះដែរ គឺមិនទាន់រាប់បញ្ចូលថ្លៃសាំង និងផ្ទះសំណាក់ឡើយ ៕

Leave a Reply