អស្ចារ្យបំផុត បុរសម្នាក់បង្កាត់ដើមឈើមួយដើម មានផ្លែរហូតដល់ ៤០ ប្រភេទផ្សេងគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសាស្រ្តាចារ្យ Sam Van Aken នៃសកលវិទ្យាល័យ Syracuse របស់សហរដ្ឋអាមេរិក បានបង្កាត់ដើមឈើមួយដើម ដើម្បីឱ្យមានផ្លែដល់ទៅ ៤០ ប្រភេទផ្សេងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាស្រ្តាចារ្យ Sam បានបណ្តុះដើមឈើនេះ តាមការបង្កាត់ប្រភេទផ្សេងៗ ភ្ជាប់ជាមួយដើមទៅតាមមែកនីមួយៗ ដោយមុនដំបូងលោកបានធ្វើដំណើរជុំវិញទីក្រុងញូយ៉ក ដើម្បីទិញកូនឈើដែលលោកត្រូវការ ជាមួយទំហំច្បាស់លាស់ ហើយមានសមត្ថភាពអាចបង្កាត់ជាមួយគ្នាបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីដើមត្រូវបានបង្កាត់ ប៉ុន្មានខែក្រោយមក លោកក៏ឃើញមានដុះចេញពន្លកថ្មីៗជារឿយៗ។ រហូតដល់ រយៈពេល៥ឆ្នាំក្រោយមក ដើមឈើទាំងមូលដុះចេញនូវស្លឹកឈើពណ៌ខុសគ្នា ជាពិសេសគឺផ្លែឈើជាច្រើនប្រភេទបានលេចរូបរាងឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាស្រ្តាចារ្យ Sam ពិតជាមានមោទកភាពនិង រំភើបជាខ្លាំង នៅពេលដែលបានប្រមូលផលពីផ្លែឈើទាំងនោះ។ បន្ទាប់មកលោកក៏មានគំនិត និងសង្ឃឹមថាលោកអាចដាំដើមឈើប្រភេទនេះឱ្យបានច្រើនទៀត សម្រាប់លម្អផ្លូវខ្លះនៅក្នុងទីក្រុង​ញូយ៉កតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ចាក់ដែរថា សាស្រ្តាចារ្យ Sam បានខិតខំបណ្តុះដើមឈើនេះឱ្យលេចរូបរាងឡើង ដោយសារលោកចង់ផ្សារភ្ជាប់ធម្មជាតិជាមួយ សិល្បៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោក Sam បានទម្លាយមូលហេតុដែលនាំឱ្យលោកប្រឹងប្រែងបង្កាត់ពូជដើមឈើនេះ ក៏ព្រោះតែលោកធ្លាប់បានឃើញរូបគំនូរមួយ ផ្ទាំងរបស់ វិចិត្រករម្នាក់ដែលបានគូរដើមឈើមួយដើម មានស្លឹកចម្រុះពណ៌ មើលទៅស្រស់ស្អាតខ្លាំង។

Leave a Reply