គួរឱ្យដឹងថា វ៉ាន់ វល័ក្ខ ជាតារាសម្តែងដែលមានសម្រស់ស្អាត និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយមការតុបតែងខ្លួនបែបទាន់សម័យ ដោយការបញ្ចេញភាពសិចស៊ីទាក់ទាញ គួរឱ្យក្នាញ់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី១០ ឆ្នាំមុនគេចាំបានថានៅលើកញ្ចក់ទូរទស្សន៍ MYTV មានកម្មវិធីកម្សាន្ដជាច្រើន ដែលបម្រើដល់អារម្មណ៍ទស្សនិកជន ។ ក្នុងនោះរាល់កម្មវិធីកម្សាន្ដនីមួយៗតែងមាន VJ ស្អាតៗ ល្បីៗជាច្រើនបានលេចមុខឡើង តាមម៉ោងចាក់ផ្សាយកម្មវិធីទូរទស្សន៍ផ្សេងៗ ។ ថ្ងៃនេះ យើងសូមលើកយក VJ នារីល្បី ៤ រូបដែលបានចាប់ផ្តើមទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំង បន្ទាប់ពីពួកគេក្លាយជាពិធីការនីក្នុងកម្មវិធីកម្សាន្តជាច្រើនរបស់ស្ថានីយ៍ទូរទស្សន៍ MY TV នាកន្លងមក នោះ ។

១) ដួង ហ្សូរីម៉ា

ការចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះដំបូងរបស់ពិធីការនី និងតារាសម្តែងរូបនេះក្នុងទូរទស្សន៍ MY TV គឺនៅក្នុងកម្មវិធីកម្សាន្ដមួយដែល Sponsor ដោយក្រុមហ៊ុនទូរស័ព្ទ CellCard ។ បន្ទាប់មកតារារូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន យ៉ាងខ្លាំង និងបានកាន់តំណែងជាពិធិការនី ក្នុងកម្មវិធីកម្សាន្ដជាច្រើនទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏វិវត្តខ្លួនទៅជាតារាសម្តែង និងតារាបង្ហាញម៉ូដដែលមានសមត្ថភាពមួយរូប ។ បច្ចុប្បន្នពិធីការនីវ័យក្មេងរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Vj Samantha

ពិធីការនីរូបនេះ ក៏មានកេរ្តិ៍ឈ្មោះមិនធម្មតាដែរនាពេលកន្លងមក ជាពិសេសជាមួយភាពប៉ិនប្រសប់នៃការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងតែម្តង ។ ពិធិការនីដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងរូបសម្រស់ស្រស់ស្អាតរូបនេះ ក៏ក្ដាប់បានតំណែងជាពិធីការនីនៅក្នុងកម្មវិធីកម្សាន្ដផ្នែកចម្រៀងអន្តរជាតិជាច្រើន ។ នាងបានផ្អាកពីសិល្បៈ បន្ទាប់ពីបានចាកចេញទៅសិក្សានៅប្រទេសថៃ ហើយបច្ចុប្បន្នអតីត VJ ល្បីឈ្មោះរូបនេះ បានរៀបអាពាហ៍ពិពាហ៍ សាងគ្រួសារយ៉ាងមានសុភមង្គល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Vj ជីជី

តារាស្រីដែលមានសម្រស់ស្រស់ស្អាតរូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបនាងចាប់ដៃគូនឹង VJ រតនា នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន Cellcard ។ គ្រានោះ តារាស្រីរូបនេះ បានបង្ហាញពីទេពកោលស្យដ៏ប៉ិនប្រសប់ក្នុងនាមជាពិធីការនី និងបានបង្ហាញពីភាពក្រមិចក្រម៉ើម គួរឱ្យស្រឡាញ់ ។ បន្ថែមពីលើនេះទៀត ពេលនោះដែរ នាងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការបង្ហាញស្ទីលតុបតែងខ្លួនឃ្យូដៗ មិនណយឡើយ ។ មកដល់ពេលបច្ចុប្បន្ន ជីជី ក៏នៅតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និង កាន់តំណែងជាពិធីការនី ក្នុងកម្មវិធីជាច្រើន នៅស្ថានីយ៍ទូរទស្សន៍ MY និង CTN ដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Vj រស្មី

តារាស្រីដែលមានទ្រេមុខស្រទន់រូបនេះ ទើបតែបាត់មុខពីកញ្ចក់ទូរទស្សន៍ MY TV ត្រឹមរយៈពេលមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ។ គួរឱ្យដឹងថា VJ មានសម្រស់ស្រស់សោភារូបនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងកម្មវិធីកម្សាន្តនានារបស់យុវវ័យនាពេលកន្លងមកផងដែរ ។ បច្ចុប្បន្ននេះ VJ Raksmey បានផ្អាកពីសិល្បៈ និងបានរៀបអាពាហ៍ពិពាហ៍ សាងគ្រួសារយ៉ាងមានសុភមង្គល ហើយនាងក៏មានជំនួញផ្ទាល់ខ្លួនទៀតផង ៕

Leave a Reply