សូមជួយគាំទ្រ សាប៊ូរមៀត សាប៊ូរុក្ខជាតិឱសថ និង សាប៊ូស្លឹកគ្រៃ ស្នាដៃកូនខ្មែរផង!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ មានប្រភេទសាប៊ូដុំភាគច្រើនត្រូវបានគេធ្វើការនាំចូលមកពីក្រៅប្រទេស ប៉ុន្តែបច្ចុប្បន្ននេះ កូនខ្មែរក៏អាចផលិតសាប៊ូបានដែរ ជាប្រភេទសាប៊ូដុំ ដែលធ្វើពីរមៀត សាប៊ូរុក្ខជាតិឱសថ និង សាប៊ូស្លឹកគ្រៃ ​ដែលសាប៊ូទាំងបីប្រភេទនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវបានម្ចាស់សិប្បកម្មផលិតសាប៊ូនេះអះអាងថា ជាសាប៊ូធម្មជាតិ មិនប្រើសារធាតុគីមី ធ្វើឱ្យពពុះ និង កាត់ឡើយ ។ សិប្បកម្មផលិត សាប៊ូនេះមានទីតាំងស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់ តាក្តុល ក្រុង តាខ្មៅ ខេត្តកណ្តាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លឿង ឡាយ ជាម្ចាស់សិប្បកម្មផលិតសាប៊ូ រមៀត   សាប៊ូរុក្ខជាតិឱសថ និង សាប៊ូស្លឹកគ្រៃ បានឱ្យដឹងថា តាមការពិតខ្ញុំធ្វើសាប៊ូនេះពីមុនមក ជាលក្ខណៈសហគមន៍ ដោយខ្ញុំបានរៀនជំនាញធ្វើសាប៊ូនេះតាមរយៈអង្គការមួយ អ្វីដែលខ្ញុំចាប់ផ្តើមដំបូងជាមួយសហគមន៍នោះ គឺក្នុងគោលបំណងចង់ជួយប្រជាពលរដ្ឋក្រីក្រតាមរយៈការធ្វើអាជីវកម្មនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសហគមន៍នេះមានទីតាំងស្ថិតនៅក្រុងក្រុងតាខ្មៅ ប៉ុន្តែពេលនោះ វាមិនមានទីផ្សាទូលំទូលាយ ហើយយើងក៏អស់ទុន ក៏បញ្ឈប់សហគមន៍នោះតែម្តងទៅ ។ ដោយសារមានចិត្តស្រឡាញ់ក្នុងការធ្វើអាជីវកម្មនេះ ហើយដោយនៅក្នុងស្រុកខ្មែរយើងនៅមិនទាន់មានអ្នកចេះធ្វើសាប៊ូរទាំងនេះ ខ្ញុំក៏បានបន្តធ្វើខ្លួនឯងជាលក្ខណគ្រួសារ ចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៤មកម្ល៉េះ ហើយចេះតែបន្តធ្វើរហូតមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះកន្លងមកយើងយកតែសាប៊ូគេមកប្រើពេញប្រទេស មានពេលខ្លះខ្ញុំចង់ឈប់ដែរ ប៉ុន្តែចេះតែនឹកឃើញចង់ធ្វើបន្ត យើងបានរៀនគឺវាខុសពីអ្វីដែលយើងធ្វើរាល់ថ្ងៃនេះ ហើយបានធ្វើការស្រាវជ្រាវបន្ថែម ធ្វើឱ្យយើងស្គាល់ពីរបៀបធ្វើកាន់តែច្បាស់ ថែមថយរូបមន្តធ្វើឱ្យមានគុណភាពកាន់ល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្នកប្រើប្រាស់ក៏ស្គាល់តាមរយៈអ្នកប្រើតៗគ្នាដែរ ។ សិប្បកម្មខ្ញុំនេះមានលក្ខណតូចតាចទេ ជាលក្ខណគ្រួសារ វត្ថុធាតុដើមក្នុងការធ្វើសាប៊ូនេះ ភាគច្រើននៅក្នុងស្រុកមានដូចជាប្រេង ដូង ប្រេងសណ្តែក គឺនៅក្នុងស្រុក ប៉ុន្តែប្រេងរមៀតយើងនាំយកមកពីគេដែរ ពីព្រោះយើងមិនមានអ្នកណាចម្រាញ់ប្រេងនេះបានទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើសាប៊ូនេះគឺ យើងផ្តោតទៅលើសាប៊ូធម្មជាតិ យើងមិនមានប្រើសាធាតុកាត់នោះទេ ដោយយើងប្រើប្រេងដូងសុទ្ធ ប្រេងសណ្តែកសុទ្ធ យើងប្រើប្រេងរមៀតសុទ្ធ វាមិនមានអ្វីបំផ្លាញស្បែកឡើយ ហើយសាប៊ូដទៃទៀត ឬ សាប៊ូធម្មតា គេដាក់សាធាតុគីមីមួយ ដែលមានជាតិពពុះ និង ជាតិកាត់ ហើយសាប៊ូរបស់យើងនេះ ជាលក្ខណធម្មជាតិសុទ្ធសាធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងមួយថ្ងៃយើងអាចផលិតសាប៊ូបានចំនួន ៥០ ឬ ៦០ដុំតែប៉ុណ្ណោះ ការផលិតសាប៊ូរបស់ខ្ញុំរាល់ថ្ងៃនេះគឺធ្វើដោយដៃ បន្ទាប់ពីផលិតបាន ផ្ញើគេលក់នៅតាមម៉ាត គេទិញយកទៅលក់បន្តមានភាគតិច តែភាគច្រើនយើងផ្ញើគេលក់ ដល់ពេលលក់អស់ទើបយើងទៅទូទាត់លុយម្តង ។ បច្ចុប្បន្ននេះ សាប៊ូរបស់ខ្ញុំមានការស្គាល់ និង គាំទ្រច្រើនពីសំណាក់អតិថិជន ។ នៅពេលជំងឺកូវីដចូលរាតត្បាតទីផ្សារមានការធ្លាក់ចុះប្រហែល៣០%ឬ៤០%ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការពិតខ្ញុំមានគម្រោង មិនមែនគ្រាន់តែផលិតតែសាប៊ូនោះទេ ចង់ផលិតអ្វីដទៃទៀត ដែលអាចប្រើប្រាស់លើរាងកាយបាន ខ្ញុំធ្វើមិនមែនមានតែសាប៊ូរមៀតនោះទេ មានសាប៊ូស្លឹកគ្រៃ និងសាប៊ូរុក្ខជាតិឱសថ ដែលមានលក្ខណខ្មែរ ។ ក្រៅពីផលិតសាប៊ូ បច្ចុប្បន្ននេះ ខ្ញុំបានបង្កើតឡេពីរមុខទៀត គឺឡេលាបមុខ និង ឡេលាបខ្លួន  ។ ដោយឡេលាបមុខ គឺឡេរមៀត និង ឡេលាបខ្លួនគឺឡេពន្លៃ សុទ្ថតែធម្មជាតិ ។ ឡេដែលខ្ញុំធ្វើនេះ គឺលក់ផ្តាច់មុខឱ្យម៉ូយយកទៅលក់បន្ត  នៅដើមឆ្នាំនេះមានគេស្គាល់ច្រើន គេឱ្យតម្លៃទៅលើឡេប្រភេទនេះច្រើនដែរ ដែលវាមានគុណភាពជួយស្បែកឱ្យមានសំណើម ស្បែកមានបញ្ហាខូច វាអាចជួយបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះតម្លៃសាប៊ូមានទម្ងន់ ១០០ក្រាម ខ្ញុំលក់ចេញតម្លៃ ២,២៥ដុល្លារក្នុង១ដុំ និង អាតូចមានតម្លៃ១,១៥ ដុល្លារក្នុងមួយដុំ ។ កាលពីមុន ខ្ញុំលក់សាប៊ូបានជាង ២០០ដុំក្នុងមួយខែ រាល់ថ្ងៃនេះ ខ្ញុំលក់បោះដុំផ្តាច់មុខឱ្យម៉ូយម្នាក់ មិនសូវផ្តោតទៅលើការលក់រាយប៉ុន្មានឡើយ ។ ឥឡូវនេះយើងមានម៉ូយសម្រាប់យកទៅលក់បន្ត ទាំងសាប៊ូរមៀត សាប៊ូរុក្ខជាតិឱសថ  សាប៊ូស្លឹកគ្រៃ  និង ប្រភេទឡេ ហើយនៅថ្ងៃក្រោយយើងអាចនឹងធ្វើអ្វីបានទៀត ។ មកដល់ពេលនេះមានអតិថិជនស្គាល់ផលិតផលសាប៊ូទាំងអស់នេះច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលនេះដែរ ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ឱ្យជួយគាំទ្រនូវអ្វីដែលជាស្នាដៃរបស់ខ្មែរ ដើម្បីជាការលើកស្ទួយ និង លើកទឹកចិត្តដល់ស្នាដៃកូនខ្មែរយើង ដើម្បីឱ្យមានកម្លាំងចិត្តក្នុងការធ្វើវាបន្តទៀត ៕

Leave a Reply