ប៉ាៗ Goal! ជា វិបុល ស្រឡាញ់កូនស្រីស្ទើរលេប សូម្បីរឿងនេះក៏ធ្វើឱ្យនាងតូចផ្ទាល់ដៃ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើឆាកតន្រ្តី ឬ នៅតាមកម្មវិធីផ្សេងៗដទៃទៀត លោក ជា វិបុល ត្រូវបានមហាជនមើលឃើញថា លោកបំពេញតួនាទីជាពិធីករយ៉ាងល្អ សម្ដីសំដៅកំប្លុកកំប្លែងសម្បូរបែបចាក់ទឹកមិនលិច ធ្វើឱ្យទស្សនិកជនពេញចិត្តយ៉ាងខ្លាំងពេលមានវត្តមានលោកជាពិធីករ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកក្នុងគ្រួសារវិញ លោក ជា វិបុល កាន់តែបំពេញតួនាទីជាស្វាមី និង ជាលោកប៉ាដ៏ល្អ ដោយផ្ដល់ភាពកក់ក្ដៅ មើលថែគ្រួសារយ៉ាងយកចិត្តទុកដាក់បំផុត ហើយជារឿយៗអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែងតែឃើញគ្រួសារមួយនេះដើរកម្សាន្តជួបជុំគ្នាយ៉ាងរីករាយ បញ្ចេញស្នាមញញឹមសើចក្អាកក្អាយ បង្ហាញក្ដីសុខក្នុងរង្វង់គ្រួសារ មើលទៅមានសុភមង្គលខ្លាំងបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សឹងគ្រប់ពេលរាល់មានឱកាសឡើងកម្មវិធីផ្សេងៗ ពេលសួរនាំដល់រឿងកូន គេចាំបានថាប្ដី-ប្រពន្ធអ្នកទាំងពីរតែងអះអាងច្បាស់ៗថា ពួកគេស្រឡាញ់កូនស្រីខ្លាំងណាស់ ។ តួយ៉ាងថ្មីៗនេះ ជា វិបុល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបង្ហោះរូបថតច្រើនសន្លឹក ក្នុងសកម្មភាពកំពុងកក់សក់ឱ្យកូនស្រីផ្ទាល់ដៃ ហើយបើទោះបីជានេះគ្រាន់តែជាការងារកំប៉ិកកំប៉ុកក្ដី តែនេះបានបង្ហាញពីក្ដីស្រឡាញ់ធំធេងមួយរបស់ឪពុកចំពោះកូនស្រី ៕

Leave a Reply