ចាន់ កែវ​និមល បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្រួសារ អមដោយ​ប្រយោគ​ចាក់​ដោត​មួយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ជា​ថ្ងៃ​ឈប់សម្រាក​ជំនួស​ពិធីបុណ្យ​ចូលឆ្នាំ​ពិត ដែល​មិនបាន​ឈប់សម្រាក​ដោយសារតែ​បង្ការ​ជំងឺ​រាតត្បាត​នោះ បងប្អូន​មួយ​ចំនួន​ក៏​ទៅលេង​ស្រុកកំណើត បងប្អូន​មួយចំនួនទៀត​ក៏​ធ្វើដំណើរ​កម្សាន្ត​ទៅតាម​បណ្ដា​ខេត្ត​ផ្សេង​រៀងៗ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ចំណោម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​កម្សាន្ត​នោះ ក៏មាន​គ្រួសារ​ពិធី​ការិនី​ដ៏​ល្បី​អ្នកនាង​ចាន់ កែ​និមល ផងដែរ ដោយ​ពួកគេ បាន​ទៅលេង​ខេត្ត​មណ្ឌលគិរី លំហែ​កាយ បង្កើន​ភាព​ផ្អែមល្ហែម សាង​អនុស្សាវរីយ៍​ល្អៗ​ជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​រូបថត​ក្នុង​ដំណើរ​កម្សាន្ត​ជាច្រើន​សន្លឹក ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ដូច្នេះ​ថា «​ពេលនេះ​ម៉ោង​នេះ​គឺ​ត្រូវ​ទទួលស្គាល់​ការពិត ដោយ​មិន​អាច​ប្រកែក​បាន គឺ​អារម្មណ៍​ពេល​ដើរលេង​ពិតជា​មិន​ដូច​អារម្មណ៍​ពេល​ធ្វើការ​ឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ និង​រូបភាព​នោះ​ ត្រូវ​បាន​អ្នកគាំទ្រ​ជាច្រើន​ចូលរួម​សម្ដែង​មតិ​លើក​សរសើរ​ពី​ភាព​ស្រស់ស្អាត​របស់​អ្នកនាង​ចាន់ កែវនិមល និង​គ្រួសារ​ដ៏​រីករាយ​មួយ​នេះ​ផង​ដែរ​។ ចំណែក​អ្នកខ្លះ​ក៏បាន​និយាយ​​ពី​អារម្មណ៍​ពិត​ បែប​លេងសើច​ត​ភ្ជាប់​ជាមួយ​នឹង​សារ​នោះ​ថា «​ហើយក៏​ខុសប្លែក​ពី​​អារម្មណ៍​ ដែល​ដេក​នៅផ្ទះ​ដែរ​នឹង​បង»៕

Leave a Reply