ក្រោយមានជីវិតគូមិនសមប្រកប ឈិន សុធារី បែរជាជ្រើសយកផ្លូវជិវិតមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីចែកផ្លូវជាមួយលោក សុវណ្ណ មករា ដោយបន្សល់នូវកូនភ្លោះប្រុសស្រី ២ នាក់នោះ គេមិនទាន់ឃើញ ឈិន សុធារី រកដៃគូស្អំបេះដូងថ្មីនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ អតីតពិធីការិនីរូបរាងតូចច្រលឹង ឈិន សុធារី បានបង្ហោះសារដែលមានខ្លឹមសារថា «នៅម្នាក់ឯង គ្មានគូក៏ល្អម្យ៉ាងជីវិតសប្បាយម្យ៉ាង គ្មានសម្ពាធ ព្រោះខ្ញុំជាមនុស្សដែលឯករាជ្យមិនចង់ពាក់ព័ន្ធអ្នកណា មកនាំទុក្ខដល់ខ្លួនខ្ញុំនោះឡើយ សុំទោសណានិស្ស័យបានត្រឹមជាមិត្តទេ ព្រោះមិនចង់មានបញ្ហាជាមួយនឹងអ្នកណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ ឈិន សុធារី ក៏មានការចូលរួមតបពីសំណាក់មិត្តភក្តិជាច្រើន ដែលអ្នកខ្លះក៏យល់ស្របតាម តែខ្លះទៀតបែរជាយល់ថាមិនមែនជាការងាយស្រួលទេ ដែលជ្រើសរើសផ្លូវជីវិតនៅតែម្នាក់ឯងបែបនេះ។ ក្នុងនោះ ឈិន សុធារី បានឆ្លើយតបថា នាងក៏មិនចង់ជ្រើសជីវិតបែបនេះដែរ តែវាទៅមិនរួច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា ឈិន សុធារី បានសម្រេចចិត្តរៀបការជាមួយតារាសម្តែង សុវណ្ណ មករា កាលពីចុងឆ្នាំ ២០១៥ មិនប៉ុន្មានផង អ្នកទាំងពីរក៏ជួបរឿងរកាំរកូស និង ឈានដល់ការចែកផ្លូវគ្នា ដោយបន្សល់នូវកូនភ្លោះពីររូបជាចំណងដៃ។ ក្រោយបែកបាក់ ឈិន សុធារី និង លោក សុវណ្ណ មករា បានដកខ្លួនចេញពីការងារសិល្បៈតែ ឈិន សុធារី បានប្រាប់ថា នាងនៅតែស្រឡាញ់ការងារសិល្បៈ គ្រាន់តែពេលនេះរវល់ជាមួយការងារខ្លះៗ មិនអាចដកខ្លួនបាន៕

Leave a Reply