Love Riya​ ប្រកាស​ឈប់​អួត​ និង​អរគុណ​បងប្អូន​ដែល​រិះគន់ ដោយ​អ្នកនាង​លើក​ហេតុផល​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ អ្នកនាង Love Riya កន្លង​មក តែងតែ​ថត​មុខ​រថយន្ត​ស៊េរី​ទំនើប​របស់ខ្លួន ពាក់​គ្រឿង​ពេជ្រ ស្លៀកពាក់​ខោអាវ​ឡូយឆាយ ជួល​អង្គរក្ស ស្ពាយ​កាបូប​ថ្លៃៗ ថត​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​អ្វី​ទាំងនេះ ត្រូវ​បាន​មតិ​ជាច្រើន​យល់ថា​ជា​ការ​អួត​ទ្រព្យសម្បត្តិ​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​សេចក្ដីសុខ​ផ្លូវចិត្ត នៅក្នុង​ការ​ឡាយ​បកស្រាយ​រឿង​មាន​អ្នក​ខំ​មិន​ថា នាង​និយាយ​ខ្លាំងៗ​រំខាន​ដល់​អ្នកជិតខាង​នោះ Love Riya បាន​លើក​រឿង​ពាក់ព័ន្ធ​នឹង​ខ្លួន​ជិះ​រថយន្ត​ទំនើប ពាក់​គ្រឿង​ពេជ្រ ជាដើម​នោះមក​និយាយ ដោយបាន​បញ្ជាក់ថា​អ្នកនាង​ឈប់​ធ្វើបែបនេះ​ទៀតហើយ ព្រមទាំង​អរគុណ​ដល់​អ្នក ដែល​រិះគន់​ស្ថាបនា​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​បាន​និយាយថា រាល់ថ្ងៃ​ខ្លួន​ស្លៀកពាក់​ខ្លី​ខោអាវ​ធម្មតា មិនសូវ​ធ្វើខ្លួន​ទេ ហើយ​Tik Tok​ក៏​ឈប់​លេង​ដែរ លេងទៅ​ចេះតែ​ម្ញ៉ិកម្ញ៉ក់ គេ​ជ្រេញ​យើង គេ​អត់​ចូលចិត្ត​យើង​ទេ ហើយ​ឃើញ​Tik Tok​ថ្មីៗ​ចេញ​នេះ គេ​យក​វីដេអូ​ខ្លួន​ឡាយ​ទៅ​កា ត់​.​ត​ដើម្បី​លេង​ទេ កា ត់​ល្អ​គេ​សើច​ទៅ កា ត់​មិនល្អ​គេ​ជេរ​ទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Love Riya បាន​បញ្ជាក់ ​ថា «​យើង​កើតមក​ជីវិត​មួយ​ដែរ ចង់​ធ្វើខ្លួន​ស្អាត គេ​ថា​យើង​អួត យើង​ចង់​ជិះ​ឡាន​ល្អ ខំ​លក់​ឡេ​ឡើង​លៀន ជិះ​ឡាន​ល្អ​ថត​មុខ​ឡាន​គេ​ថា​យើង​អួត …​អីចឹង​ឥឡូវ​អត់​មាន​ត្រូវការ​អួត​អ្នកណា​ទាំងអស់ ខ្ញុំ​សូម​តែ​លក់​ឡេ​ដោយ​ក្ដី​សុខ ជីវិត​សាមញ្ញ​ៗ មិនបាច់​ខំ​មិន​ជេរ​ខ្ញុំ​អី​ទេ សូម​ប៉ុណ្ណឹង​ទេ ចែកគ្នា​រក​សេចក្ដីសុខ​រៀងខ្លួន​ទៅ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាង​បន្តថា «​ឥឡូវ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​ដែរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​ភ្ញាក់រលឹក​ដឹងខ្លួន​ថា ការទិញ​ពេជ្រ​វា​អត់​មាន​ចំណេញ​អី​ទេ វា​មានតែ​បង់ខាត ចឹ​ង​​​ខ្ញុំ​អរគុណ​មែនទែន​សម្រាប់​ការ​ដាស់តឿន និង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់រ​លឹក បើ​ចេះ​ទិញ​ដី​ដូច​គេ​មិន​ដឹង​មាន​ម៉េច​…»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply