ស្ងាត់ៗ ឱក សុគន្ធកញ្ញា និងស្វាមី នាំកូនប្រុស ទៅលំហែកាយ ដល់កន្លែងមួយនេះបាត់, គ្រប់គ្នាឃើញភ្លាម ចូល comment ព្រាត ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីចុងខែ មិថុនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានដឹកដៃ កូនប្រុសសំណព្វចិត្ត របស់ខ្លួន ទៅដើរលែង កន្លែងផ្សេងៗ ជាលក្ខណៈគ្រួសារ ព្រមទំាងបានថតរូបជាច្រើនសន្លឹក មកបង្ហាញអ្នកគាំទ្ររបស់ខ្លួន មើលទៅពិតជាសប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២០ នេះទៀត ចំថ្ងៃឈប់សម្រាក ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់កន្លែងកម្សាន្តមួយទៀតហើយ នៅក្នុងទឹកដី ខេត្តកំពត មើលទៅទេសភាព នៅទីនោះ ពិតជាស្អាត និងទាក់ភ្នែកជាខ្លាំង ហើយប្រិយមិត្តជាច្រើនពិតជាស្គាល់កន្លែងនេះច្បាស់ ជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងរូបនេះ បានភ្ជាប់សារខ្លីដ៏មានន័យមួយថា ៖ “ពេលវេលាចេះតែកន្លងផុតទៅ រឿងចាស់ ក៏រសាត់បាត់ រឿងថ្មីក៏ចេះតែចូលមក ជាបន្តបន្ទាប់ រូបថតមានហើយ មិនផុស វាក៏ក្លាយជារូបចាស់ៗ ចឹងហើយរំខានបងប្អូនចុចlike បន្តិចហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ អ្នកគាំទ្រជាច្រើន ចូល comment ភ្លែតថា ៖ ច្រណែន ldolណាស់ sweet រហូត, អត់likeទេ តែសុំ react បេះដូង, បើផុសហើយមិនsaveទុកដូចជាមិនស្រលាញ់អាយដលចឹង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញរូបភាពដ៏ស្រស់ស្អាតទំាងនេះ។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពនៃដំណើរកម្សាន្ត របស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមីទំាងអស់គ្នា ៖

Leave a Reply