ច្បាស់ការហើយពេលនេះ!! ទីបំផុត លោក ព្រាប សុវត្ថិ សម្រេចចិត្តចេញពីផលិតកម្មហង្សមាស នឹងចូលផលិតកម្ម Galaxy Navatra ជាមួយកុងត្រារហូតដល់ទៅ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News Plus នៅរាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះឲ្យដឹងថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ជាមួយកុងត្រារយៈពេល៥ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ខាងមុខនេះនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះឈ្នះ ហើយសម្រាប់ព័ត៌មានលម្អិត នឹងបង្ហាញនៅក្នុងសន្និសីទកាសែតនាថ្ងៃនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* អំពីលោក ព្រាប សុវត្ថិ លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៥ នៅស្រុកកំណើតខេត្តបាត់ដំបង ក្នុងរបបប៉ុលពត (បច្ចុប្បន្នអាយុ៤៥ឆ្នាំ)។​​ ឪពុក​ឈ្មោះ ព្រាប​ សុ​វុទ្ធ (ត្រូវបានសម្លាប់ដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៧​)។ ម្តាយឈ្មោះ ផូ សំណាង​ ជាមន្ត្រីរាជការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រពន្ធឈ្មោះ​ ឡុង ស្រីមុំ។ មានកូន៣នាក់ ប្រុសទាំង៣នាក់ ​កូនទី១ឈ្មោះ សុវត្ថិ មុន្នីវណ្ណ កូនទី២ឈ្មោះ សុវត្ថិ មុន្និនាគ កូនទី៣ឈ្មោះ សុវត្ថិ មុន្និសិរីវុទ្ធ​ ។ បច្ចុប្បន្នជាអ្នកចម្រៀងក្នុងផលិតកម្ម«​ហង្សមាស»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលចេញពីរបបប៉ុលពត កុមារ​ ព្រាប សុវត្ថិ រស់នៅជាមួយម្តាយមេម៉ាយ ធ្វើការជាកសិករនៅស្រុកកោះធំ ហើយក្រោយមករស់នៅក្នុងមណ្ឌលកុមារកំព្រា។ នៅឆ្នាំ១៩៨២ ព្រាបសុវត្ថិ និងម្ដាយបានផ្លាស់មកភ្នំពេញ។ ឆ្នាំ១៩៩៣បានបញ្ចប់វិទ្យាល័យ ហើយបានបន្តការសិក្សាបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ច។ ឆ្នាំ១៩៩៤បានចូលបំរើកងទ័ពនៅអង្គភាពការិយាល័យនយោបាយ។ បច្ចុប្បន្នមានឋានន្តរស័ក្តិថ្នាក់វរៈសេនីយ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

* អំពីស្នាដៃក្នុងវិស័យសិល្បៈ នៅពេលលោក ព្រាប សុវត្ថិ ចូលបំរើកងទ័ព នៅអង្គភាពការិយាល័យនយោបាយ និងបានច្រៀងក្នុងអង្គភាពផង។ នេះជាចំណុចចាប់ផ្តើមនៃជីវិតសិល្បៈរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងនៅចាំបានបទដំបូង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកស្តាប់ចម្រៀងនាសម័យនោះគឺបទ «អូនមិនមែនសង្សារបង» ដែលច្រៀងរួមគ្នាជាមួយ កញ្ញា ​ទូច ស៊ុននិច​ ជាមួយបទផ្សេងទៀតចំនួនប្រហែល១០បទ​។ បន្ទាប់ពីប្រជាប្រិយភាពនៃបទចម្រៀងដំបូងនេះ អ្នកទាំងពីរបានចូលរួមក្នុងផលិតកម្មធំបំផុតមួយនៅកម្ពុជា ផលិតកម្ម «ហង្សមាស» ក្នុងឆ្នាំ១៩៩៧។

Leave a Reply