ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ លោក យូរ៉ាយ ជនជាតិអាមេរិក នាំភរិយា និងកូន ទៅលេងខេត្តសៀមរាប ហើយស្លៀកមួយឈុតនេះទៀត ស្អាតណាស់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុរសម្នាក់ឈ្មោះ យូរ៉ាយ (Uriah Lyford) ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថា ជាគ្រូបង្រៀនស្ម័គ្រចិត្ត ដែលបានបំពេញភារកិច្ច ផ្នែកអប់រំក្នុងសហគមន៍មួយ នៅកម្ពុជា នាក្រុងប៉ោយប៉ែត នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ លោក បាននាំភរិយា និងកូន ទៅដល់ខេត្តសៀមរាបហើយ។ ក្នុងនោះអ្វីដែលបានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តខ្លាំងបំផុតនោះ ក្រោយឃើញលោក ភរិយា និងកូន ស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរបានយ៉ាងស្រស់ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានភ្ជាប់សារខ្លីមួយថា ៖ “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ធ្វើមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចូល comment ថា ៖ អរគុណណាស់សំរាប់ការស្រលាញ់វប្បធម៌ជាតិខ្មែរ, មិនសរសើរមិនបាន ស្រឡាញ់អ្នកទំាងអស់គ្នា, ស្អាតៗម្លេសបង យូរ៉ាយ, អរគុណណាស់ដែលស្រលាញ់ប្រទេសកម្ពុជា ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖


ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Leave a Reply