ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ​​​​​​​​​​​​​​​​ តែមកពីយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ! ចាបុីដងវែងខ្មែរ…

ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស​​​​​​​​​​​​​​​​​​​​​​​​​ វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។

ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ​​​​​​​​​​​​​​​​​​ និងខ្សែនីឡុង។ ចាបុីដងវែង​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។

យ៉ាង​ណាមិញ​ ក្រឡេក​មកមេីល​ពី​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែលមានឈ្មោះ​​​​​​​​​​​​​​​​​ Rendes-Vous Restaurant & Cafe បានដាក់តាំង ចាប៉ីដងវែងនិងទ្រយក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឧបករណ៍តន្ត្រីប្រពៃណីជាតិ ដេីម្បី​ទាក់ទាញអតិថិជន ភ្ញៀវជាតិ និង​អន្តរជា​តិ​​​​​​​​​​​​​​​ ដែលពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​​​​​​​​​​​​​​ Vannak Sam បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ​​​​​​​​​​​​​​​​ តែមកពីយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ!!​​​​​​​​​​​​​​​​​​​​​​​ របស់ខ្មែរ ថតនៅខ្មែរគឺមិនសូវ​ស៊ែរ តែបើរឿងតារាវា​ យគ្នាបែកក្បា​ ល រឿងញ៉ែស្រីគ្នា ស៊ែរ ​​​​​​​​​​​​​​​​​​​​​​ងាប់ចោលហើយមានសមាគមន៏ជួយប្តឹងយកសំណងទៀតស្អាតទេ ទ្រខ្មែរ ចាបុីខ្មែរ​​​​​​​​​​​​​​​​ ស្នាដៃខ្មែរ»៕

Leave a Reply