លោក​សូ​នី ចាប់​ថើ ប Love Riya នៅមុខ​Live ​បាន​សម្រេច ​នាង​សើច ហើយ​លាន់​មាត់​ថា​…

មួយ​រយៈ​ចុងក្រោយ​នេះ បើ​ទោះ Love Riya បដិសេធ​នូវ​ទំនាក់ទំនង​រវាង​ខ្លួន និង​លោក​សូ​នី ត្រឹម​ជា​មិត្ត​ក៏​ពិតមែន តែ​ភាព​ផ្អែមល្ហែម​របស់​ពួកគេ ត្រូវ​បាន​អ្នកគាំទ្រ​គិត​ជា​ស្នេហា​យ៉ាង​ពិត​ប្រាកដ តាមរយៈ​សកម្មភាព ដែល​ស្ដែង​តាម​ការ​ឡាយ​ជារឿយៗ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅក្នុង​ការ​ឡាយ​វីដេអូ កាលពីពេល​ថ្មីៗ​នេះ គេ​សង្កេតឃើញ​ពួកគេ នៅលើ​គ្រែ​ជាមួយគ្នា ហើយ​លោក​សូ​នី ធ្វើការ​បបោសអង្អែល កេះកៀវ អ្នកនាង Love Riya យ៉ាង​ស្វី​ត ធ្វើ​ឲ្យ​អ្នកទស្សនា​មួយចំនួន​សឹងតែ​អៀន​ខ្លួន​ជំនួស​ពួកគេ​ទៅហើយនោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​វីដេអូ​មួយទៀត​នោះ គេ​ឃើញ​អ្នកនាង Love Riya ត្រូវបាន​លោក​សូ​នី ដៃ​ម្ខាង​កាន់​កូន​របស់​អ្នកនាង ហើយ​ដៃ​ម្ខាង​ទៀត​ កាន់​ដៃ​អ្នកនាង មើលទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំង​ណាស់ មិន​ដូចជា​មិត្តភក្ដិ​ធម្មតា​នោះទេ​។​

មុន​អ្នកនាង​ត្រូវបាន​ចោរលួច​យក​ទូដែក យកទៅ​បាត់​នោះ ពួកគេ​ក៏បាន​ធ្វើដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ទៅ​ខេត្តកំពត ហើយ​​​មាន​វីដេអូ​មួយ ត្រូវបាន​គេ​ចែករំលែក ដោយ​ឃើញ​ពួកគេ សាសង​គ្នា​ដូច​កំលោះ​ក្រមុំ​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ កាលពីពេល​ថ្មីៗ​នេះ វីដេអូ​អ្នកនាង​ឡាយ​វីដេអូ ជាមួយ​លោក​សូ​នី ត្រូវបាន​គេ​យកទៅ​បង្ហោះ​នៅក្នុង​យូ​ធូប ដោយ​ឃើញថា លោក​សូ​នី បាន​ចាប់​ថើ ប​អ្នកនាង Love Riya បានសម្រេច ហើយLove Riya ហាក់ដូចជា​អៀន​ផង ក៏​ពោល​ពាក្យ​ថា «​ប្រូ​លេង​អាក្រក់​ណាស់​»៕​


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply