អបអសាទរ! យក់ ថិតរដ្ឋា សម្រាលកូនស្រីទី៣ដោយសុវត្ថិភាពហើយ មុខមាត់ទៀតសោធឡើងខ្ចូតគួរអោយស្រលាញ់ណាស់

ភ្នំពេញ មុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់នេះ បានដោយជោគជ័យហើយ។អ្នកគាំទ្រជាច្រើនពិតជាស្គាល់ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា សុទ្ធតែជាតារាចម្រៀងដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ។

ហើយថ្មីៗនេះ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈខ្លួនកំពុងតែពពោះ តាមបំណងប្រាថ្នារបស់នាង ហើយ ដោយកូនទី៣នេះ ជាកូនស្រី។លោកបានភ្ជាប់សារបញ្ជាក់បន្ថែមថា ៖

“កូនស្រី​ ឃុំ​ រដ្ឋាណាតាលី​ ១៧​ សីហា​ ២០២០​ វេលាម៉ោង១០:១៥នាទី​ព្រឹក​ នៅមន្ទីពេទ្យសូរិយា​។សូមអរគុណ ម៉ាក់អ៊ុំភា​ លោកគ្រូ​ អ្នកគ្រូ​ ពេទ្យ ទាំងអស់​ ដែលបានជួយបង្កេីតកូនស្រីខ្ញុំបាទ​ និងជាពិសេសគឺ ជួយដល់ភរិយាខ្ញុំ​ យក់​ ថិតរដ្ឋា​ ប្រកបដោយជោគជ័យ សូមអរគុណ​”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន បានបង្ហោះសារចូលរួមអបអរសាទរ និងបង្ហាញក្តីរំភើបរីករាយគ្រប់ៗគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ ៖

Leave a Reply