ក្នុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរថ្ងៃទី១ ឃើញថាប្រជាពលរដ្ឋនាំគ្នាសម្រុកទៅលេងខេត្តសៀមរាប យ៉ាងច្រើនកុះករតែម្តង(មានរូបភាពជាច្រើន)

សៀមរាប៖ នៅក្នុងអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា នៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេសនៅខេត្តសៀមរាប ក៏ជាគោលដៅធំមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ នាំគ្នាដើរកំសាន្តនៅក្នុងថ្ងៃឈប់សម្រាកនេះផងដែរ។

បេះបើតាមការអោយដឹងពីឯកឧត្តមទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរៀបរាប់នៅលើទំព័រFacebookថា៖“ខានបានឃើញទិដ្ឋភាពបែបនេះយូរហើយនៅខេត្តសៀមរាបយើង។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនិងមានសុខ បានសប្បាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ជាពិសេសក្នុងកម្មវិធី “សម្រាកសៀមរាប”។

ខ្ញុំបាទតាំងនាមឲ្យអាជ្ញា.ធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ្លេចនូវ៣ចំណុចសាមញ្ញៗគឺ៖1.កុំភ្លេចត្រៀមយកនិងពា.ក់ម៉ាស់ឬក្រម៉ា2.កុំភ្លេចជែលឬអាល់កុលលាងដៃ(យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)3.កុំភ្លេចរក្សាគម្លា.តសុវត្ថិ.ភាពសង្គម(ចូលរួមការ.ពារការរា.លត្បា.តនៃជំ.ងឺកូវីដ-១៩)

Leave a Reply