ក្រោយត្រូវគេជេ និងយកទៅ Troll លេងសើចច្រើន! ពេលនេះ ម៉ាដាម Yoo បានចេញវីដេអូយំបណ្តើរ និយាយបណ្តើរ តើខ្ញុំខុសអី ហេតុអ្វីជេម្តាយឪពុកខ្ញុំ ហើយ…(មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញវីដេអូដែល កញ្ញាគង់ សុគន្ធា ជាមេឥទ្រ្ទីប្រចាំក្រុមហ៊ុន SK Richest Attraction នៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ត្រូវបានមហាជនរិះគន់ និងប្រើពាក្យសម្តីធ្ងន់ៗ

ដោយខ្លះលើកឡើងថា “អ្នកលក់online សម័យ 2020 មានគ្រប់ទម្រង់ សំខាន់ភ្លេចម៉ុងសាយទៀតហរ លេងឈុតធំហ្មង🥴ស្មានតែគេឡើងវៃបុកតើអ្នកអើយអ្នក😂” “ស្អីក៏មានដែរនេះ ស្មានតែ CL តារាចម្រៀង” ជាដើម។

ក្រោយឃើញបែបនេះ ស្រាប់តែ កញ្ញាគង់ សុគន្ធា ដែលត្រូវបានគេរិះគន់ និងយកទៅ Troll បានចេញមុខបកស្រាយ និងសួរថា តើគាត់ខុសអ្វី? គ្រាន់តែឡើងឆាកមិនញញឹម គ្រាន់តែថ្វាយបង្គំឆាក ដឹងគុណអ្នកជួយគាត់ ហេតុអ្វីអ្នកខ្លះជេគាត់មិនអស់ចិត្ត ជេទាំងឪពុកម្តាយ ជេទាំងមេគាត់ទៀត។

ក្នុងនោះកញ្ញាគង់ សុគន្ធា និយាយទាំងស្រក់ទឹកភ្នែក និយាយពីប្រវត្តិជីវិតតស៊ូរបស់គាត់ទៀតផង ដែលស្តាប់ទៅពិតជាគួរឲ្យអាណិតណាស់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply