ទឹកចិត្តប្រពៃណាស់! ឃើញលោកយាយ រែក នំដើរលក់ យ៉ាងគួរអោយអាសូរ ស្រាប់តែអ្នកស្រីទ្រី ដាណា បានធ្វើរឿងរំជួលចិត្តមួយនេះភ្លាម (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្ដប្រាកដជាស្គាល់យ៉ាងច្បាស់រួចមកហើយអ្នកស្រី ទ្រី ដាណា គឺជាថៅកែហាងមាស ពេជ្រ និងជាម្ចាស់គ្រឿងសម្អាង ម៉ាក NNP ហើយជានិច្ចកាល គាត់តែងតែធ្វើអំពើសប្បុរសធម៌ជារឿយៗ ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាក ក៏ដូចជាអ្នកមានបញ្ហាផ្សេងៗជាដើម។

ដោយឡែក អ្នកស្រី ទ្រី ដាណា រួមនឹងស្វាមី រៀបនឹងចូលហាងសម្លៀកបំពាក់មួយ ស្ថិតនៅខេត្ដសៀមរាប ក៏បានប្រទះឃើញលោកយាយម្នាក់ ដើររែកលក់នំតាមដងផ្លូវ រួចអ្នកស្រី ក៏បានហៅលោកយាយឲ្យឈប់ នឹងបានជួយទិញនំរបស់គាត់ទាំងអស់រួចជូនថវិកាមួយចំនួនផងដែរកាលពីព្រឹកមិញនេះ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។

យ៉ាងណាមិញ អ្នកស្រី ទ្រី ដាណា បានលើកឡើងប្រាប់ឱ្យដឹងថា៖”រៀបនឹងចូលហាងសំលៀកបំពាក់ នៅសៀមរាបហើយក៏ឃើញលោកយាយ រែក នំដើរលក់ខ្ញុំក៏បានជួយទិញហើយនិងចែករំលែក ថវិកាខ្លះៗ ជូនលោកយាយ ដើម្បីបន្តជីវភាពតទៀត

មិនសរសើរមិនបានពីព្រោះសម័យនេះក្មេងៗឥឡូវមិនទាំងខំរកលុយផង ចង់តែមាន ចំណែកលោកយាយវិញចំណាស់នេះទៅហើយ នៅស្ពាយអំរែកដើរលក់គ្មានគោលដៅបែបនេះ គួរឲ្យអាណិតខ្លាំងណាស់”។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply