មិនធម្មតា! តារាសម្តែងអ្នកនាងតូតា បានពោលពាក្យបែបកំប្លែងទៅកាន់កូនក្នុងផ្ទៃថា

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់សោភាព គឺអ្នកនាង តូតា ដែលកំពុងតែកាក់កបជាមួយមុខជំនួញជាច្រើន

ក្រៅពីវិស័យចម្រៀង ជាក់ស្តែងថ្មីៗនេះ អ្នកនាង និងស្វាមី ទើបតែរួមគ្នាបើកហាងពេជ្រមួយដ៏ធំ និងទើបតែសម្ពោធនាពេលផងដែរ ដោយគ្រាន់តែបើកដំណើរការភ្លាម គឺមានភ្ញៀវចូលមកជាវជាហូហែរ ធ្វើឲ្យអ្នងនាងពិតជាសប្បាយចិត្តជាខ្លាំង។

ដោយឡែក មកដល់ពេលនេះ អ្នកនាង តូតា កាន់តែកៀកថ្ងៃសម្រាលកូនដែលអ្នកនាង និងស្វាមី ពិតជាប្រុងប្រយ័ត្នខ្ពស់ណាស់ដើម្បីសុវត្តិភាពរបស់កូនដំបូងរបស់ខ្លួន ហើយមុននេះអ្នកនាង តូតា បានបង្ហោះរូបកាន់ពោះ និងនិយាយទៅកាន់កូនក្នុងផ្ទៃបែបកំប្លែងថា: អត់មាត់ៗ…

បានដៃណាស់ណ៎ ធាក់មិនសំចៃសោះកូនម៉ាក់ 😅🤰។ ក្រោយឃើញបែបនេះ មហាជនបានផ្ទុះសំណើច និងជូនពអោយអ្នកនាង តូតា នៅថ្ងៃមុខសម្រាលកូនបានដោយជោគជ័យ និងសុវត្តិភាពទាំងម្តាយ ទាំងកូនផងដែរ៕ប្រភព៖ហ្វេសប៊ុក

Leave a Reply