ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តអ្នកគាំទ្រមួយចំនួនបានទទួលជ្រាបដឹងហើយថា ថៅកែពេជ្រ ទ្រី ដាណា និងស្វាមី ព្រមទាំងតំណាងចែកចាយផលិតផល NNP – Nuna និង CTM ប្រហែលជា មួយពាន់នាក់ បានរួមគ្នារៀបចំពិធី កម្មវិធី (សច្ចាប្រណិធាន) បញ្ជាក់សេចក្តី ស្មោះត្រង់ទៀងត្រង់ និងបញ្ជាក់ពីចរិករបស់នាងខ្ញុំ (ថៅកែពេជ្រ ទ្រី ដាណា) ហើយមួយទៀតជាកម្មវិធីបង្ហាញនូវភាពស្មោះត្រង់។
ជាក់ស្តែង កម្មវិធីខាងលើ ត្រូវបាន ថៅកែពេជ្រ ទ្រី ដាណា សម្រេចចិត្តធ្វើឡើង ក្រោយពីមានជនមួយចំនួន ដែលមិនដែលទាំងស្គាល់ពីលោកស្រីផងចាប់ផ្តើមរិះគន់លើលោកស្រី នៅចំនុចមួយចំនួនរបស់លោកស្រី ហើយដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ និងថ្លៃថ្នូ ទើបលោកស្រី រៀបចំពិធីនេះឡើងតែម្តង ជាក់ស្តែង កម្មវិធី គឺពិតជាធំ ហើយតុបតែងរៀបចំបានយ៉ាងល្អស្អាត ស្ទើរតែដូចកម្មវិធីក្នុងរាជវាំងទៅហើយ។
ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលដែល ថៅកែពេជ្រ ទ្រី ដាណា ធ្វើការសច្ចាប្រណិធាន ដោយលោកស្រី បានសច្ចា និងបកស្រាយទាំងអួលដើមករ បញ្ហាដែលគេចោទប្រកាន់ទៅលើរូបលោកស្រី និងតំណាងចែកចាយរបស់លោកស្រី
ក្នុងនោះ លោកស្រី បានសច្ចាថាបើលោកស្រីមានចិត្តសម្តែង បោកប្រាស់គេមែននោះ សូមឲ្យទ្រព្យទាំងអស់ដែលលោកស្រីមាន សូមអោយរលាយ ជិះឡាន ក្រឡាប់ឡាន ជិះយន្តហោះ ធ្លាក់យន្តហោះ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក
សូមទស្សនាវីដេអូខាងក្រោមនេះ